កាប់មែក​​​ក្រខុប ត្រូវខ្សែភ្លើង​​​ឆក់ធ្លាក់ស្លាប់

បុរសម្នាក់ ត្រូវបានខ្សែភ្លើង ឆក់ស្លាប់ បន្ទាប់ពីឡើងមែកក្រខុប ហើយត្រូវចំខ្សែងភ្លើង ដាច់ឆក់ ធ្លាក់ស្លាប់  កាលពីវេលា ម៉ោង១១និង២០នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅក្នុង​​​ភូមិទួល​​​ក្រសាំង ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក សេង សុជាតិ អធិការ​​​នគរបាល ស្រុកស្អាងបាន​​​ឲ្យដឹងថា ជនរងគ្រោះ​​​មានឈ្មោះ ពៅ ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរ​​​ជាកសិករ រស់នៅក្នុង​​​ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ត្រូវខ្សែងភ្លើង​​​ឆក់ស្លាប់នៅ​​​នឹងកន្លែង ។

លោក សេង សុជាតិ បានឲ្យដឹងទៀតថា មុនពេលកើត​​​ហេតុជនរងគ្រោះ បានឡើងទៅ​​​កាប់មែក​​​ក្រខុបខណៈ​​​កំពុង កាប់ត្រូវចំខ្សែងមកលើខ្លួន បណ្តាលឲ្យធ្លាក់ទាំងមនុស្ស និងខ្សែភ្លើងមកដី ហើយត្រូវខ្សែងភ្លើងឆក់ស្លាប់ តែម្តងក្រោយពីកើតហេតុនគរបាល បច្ចេកទេសវិទ្យាសាស្រ្ត ស្រុកស្អាងបានបញ្ជាក់ថា ជនរងគ្រោះមិនមាន ស្លាក ស្នាម អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ គឺពិតជាត្រូវបានខ្សែភ្លើងឆក់ ពិតប្រាកដមែន ។ បន្ទាប់ពីពិនិត្យ រួចរាល់ក៏ប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative