ទុស្សេ​​​ខ្សែភ្លើង​​​នៅចង្ក្រាន​​​ដាំបាយ ក្នុងបុរីចំការមន ខូចខាត​​​សម្ភារៈអស់​​​ជាច្រើន

អគ្គិភ័យមួយ បានឆាបឆេះ ផ្ទះវិឡា ស្ថិតនៅក្នុងបុរីចំការមន កាលពី វេលាម៉ោង ១ និង១០នាទី រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៣ ប៉ុន្ដែ អគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យ និង រថយន្ដពន្លត់អគ្គិ ភ័យ របស់មជ្ឈមណ្ឌល កោះពេជ្រ សរុប ៣គ្រឿង ចេញមកជួយ អន្ដរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិន បណ្ដាលឱ្យឆាបឆេះ ដល់ផ្ទះក្បែរខាង ប៉ុន្ដែ បានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្ដិ និង សម្ភារៈក្នុងផ្ទះ វិឡាខាងលើ អស់មួយចំនួន។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

មន្ដ្រីនគរបាល ពន្លត់អគ្គិភ័យ​​​បានឱ្យដឹង ថា នៅវេលា​​​ម៉ោងកើតហេតុ​​​ស្រាប់តែមាន អគ្គិភ័យ​​​កើតឡើង នៅផ្ទះវិឡា លេខ 42F ផ្លូវ F កែងផ្លូវ G ក្នុង បុរីចំការមន សង្កាត់​​​ទន្លេបាសាក់ ខណ្ឌចំការមន ដែល មូលហេតុនោះ បណ្ដាល​​​មកពីទុស្សេ​​​ខ្សែ ភ្លើង នៅចង្ក្រានដាំបាយ ។

មន្ដ្រីនគរបាល​​​ពន្លត់អគ្គិភ័យ​​​បានបន្ដថា នៅពេល​​​គ្រោះអគ្គិភ័យ​​​នេះកើត​​​ឡើងម្ចាស់ ផ្ទះជាជនជាតិចិន មិននៅផ្ទះ​​​នោះឡើយ សល់តែអ្នក​​​នៅដាំបាយ ២ នាក់ ។ យ៉ាងណាក៏ដោយ​​​មិនទាន់មានការ បញ្ជាក់ ពីទំហំទឹកប្រាក់ ដែលបាត់​​​បង់ដោយ សារខាតបង់សម្ភារៈ នៅក្នុងផ្ទះវិឡា ខាងលើនេះទេ ។

បើយោងតាមមន្ដ្រី ពន្លត់អគ្គិភ័យរថយន្ដ ពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ក្នុងនោះ ១គ្រឿង របស់ការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ និង ២ គ្រឿងទៀត មកពី មជ្ឈមណ្ឌលកោះពេជ្រ ដើម្បីបាញ់ពន្លត់ អគ្គិភ័យមួយនេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative