របបរស់នៅ​​​ប្រចាំថ្ងៃ​​​១០ប្រការ​​​ ការពារពី​​​ជម្ងឺមហារីក

មនុស្សគ្រប់រូប​​​សុទ្ធតែជាអ្នក​​​ដែលអាចកើត​​​ជម្ងឺហារីក ប៉ុន្តែនិយាយ​​​ត្រលប់មកវិញ មនុស្សគ្រប់រូបសុទ្ធ​​​តែអាចកាត់ផ្តាច់ពី​​​កត្តាគ្រោះថ្នាក់ខ្លះ​​​ដែលធ្វើអោយ​​​មានអត្រាកើត​​​ជម្ងឺមហារីកខ្ពស់។ ម្យ៉ាងវិញទៀត វិធីទាំងអស់​​​នេះមិនថ្លៃ ហើយក៏ងាយស្រួល​​​ប្រតិបត្តិផងដែរ អោយតែ​​​អ្នកចង់ធ្វើ។ ខាងក្រោមនេះ​​​អ្នកជំនាញនៃ មន្ទីរពេទ្យក្វាងចូវ​​​ទំនើប​​​ផ្នែកមហារីក ណែនាំ​​​ជូនអ្នក​​​ទាំងអស់គ្នា​​​អំពីរបប​​​រស់នៅប្រចាំថ្ងៃ​​​១០ប្រការ​​​ក្នុងការការពារ​​​ពីជម្ងឺមហារីក។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

១. មើលអោយជាប់ BMI​​ របស់អ្នក

កោសិកា​​​ខ្លាញ់អាច​​​បង្កើត និង បញ្ចេញ​​​អរម៉ូន បង្កើនការ​​​លូតលាស់​​​របស់កោសិកា​​​មហារីក។ ការស្រាវជ្រាវ​​​បញ្ជាក់ថា មហារីក​​​ផ្លូវអាហារ មហារីក​​​លំពែង មហារីក​​​ពោះវៀន មហារីកសុដន់​​​ក្រោយពីការ​​​អស់រដូវ មហារីក​​​តំរងនោម និង មហារីកកស្បូន​​​សុទ្ធតែមាន​​​ទំនាក់ទំនង​​​នឹងការ​​​លើសទំងន់។ ដូចនេះ មនុស្សក្នុង​​​ទី្វបអាស៊ី​​​ល្អបំផុតត្រូវ​​​គ្រប់គ្រង​​​សន្ទស្សន៍​​​ទំងន់​​​សារពាង្គកាយ(Body Mass Index)នៅចន្លោះ១៨.៥ ដល់២២.៩។ វិធីគណនាBMI គឺ ទំងន់​​​(គីឡូក្រាម) ÷កំពស់(ម៉ែត្រ) ការេ។

២. ហូរញើស៣០នាទីជារៀងរាល់ថ្ងៃ

នេះជាវិធីការពារពីមហារីកយ៉ាងសន្សំសំចៃបំផុត គ្រាន់តែហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃ មួយសបា្តហ៍៥ថ្ងៃក៏បាន ដូចជា ការដើរ រាំ ជិះកង់ ឡើងកាំជណ្តើរ កីឡាគ្រប់ប្រភេទបានទាំងអស់។ ការហាត់ប្រាណអាចសម្រួលដល់អរម៉ូនតិះតូស្តេរ៉ូ(Testosterone)និងអង់ដូគ្រីន(Estrogen)​នៅក្នុងឈាម។ ស្រ្តីដែលមានលំហាត់ប្រាណទៀងទាត់ និង សមរម្យ អាចកាត់បន្ថយអត្រាកើតមហារីកកន្សោមកូន៣០%។

៣. ការពិសារតែបៃតង

តែបៃតងអាចជួយការពារពីមហារីកត្រូវបានគេបញ្ជាក់តាំងពីយូរមកហើយ ពីព្រោះនៅក្នុងតែបៃតងរួមមានសារជាតិការពារបម្រែបម្រួលអុកស៊ីតកម្មដូចជា ៖ សារធាតុតែ និង វីតាមីន AនិងC​ -ល- សារធាតុការពារមហារីកទាំងនេះនៅក្នុងតែបៃតងមានច្រើនជាងគេ បន្ទាប់មកគឺ តែអ៊ូឡុង និង តែក្រហមតិចជាងគេ។

៤. បរិភោគបន្លែផ្លែឈើស្រស់

ការស្រូបយកសារជាតិសែលុយឡូសពីបន្លែផ្លែឈើបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រាកើតជម្ងឺមហារីកជាច្រើនប្រភេទដូចជា មហារីកសុដន់ , មហារីកប្រព័ន្ធរលាយអាហារ -ល-។ ក្រៅពីនេះសារជាតិសែលុយឡូសអាចកាត់បន្ថយកត្តាដែលធ្វើអោយកើតមហារីកនៅក្នុងពោះវៀន កែប្រែស្ថានភាពលូតលាស់របស់មេរោគក្នុងពោះវៀន ជៀសវាងមិនបង្កអោយកើតជាកោសិកាមហារីក។ តាមយោបល់ល្អគួរតែទទួលទានបន្លែផ្លែឈើស្រស់ៗ៥ទៅ៧មុខជារៀងរាល់ថ្ងៃ។ ប្រភេទបន្លែមានទំងន់ប្រហែល ១០០ក្រាម ប្រភេទផ្លែឈើប្រហែល១៥០ក្រាម។

៥. គេចអោយផុតពីការទាក់ទាញរបស់ជាតិខ្លាញ់

នៅក្នុងកត្តាទំនាក់ទំនងនៃអាហារដែលធ្វើអោយកើតជម្ងឺមហារីក ខ្លាញ់និងមហារីកមានការទាក់ទងជិតស្និទ្ធជាងគេ ជាពិសេសគឺមហារីកសុដន់ មហារីកពោះវៀនធំ និង មហារីកក្រពេញប្រូសា្តត។ បើចង់ពិសារខ្លាញ់តិចត្រូវជ្រើសរើសទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ទាប ឬ គ្មានខ្លាញ់។ ប្រើនូវប្រភេទសណ្តែក ឬ អាហារធ្វើពីសណ្តែកមកជំនួសសាច់ខ្លះៗ។ យកចោលសាច់ស្បែក សាច់ខ្លាញ់ ស្បែកស្រទាប់លើបង្អស់ដែលជាប់មានម្សៅបំពង់កុំពិសារ។ កោសចោលប័ររបស់នុំខេក ឬ កុំបរិភោគ។ នៅពេលចំអិនអាហារគួរប្រើការចំអិនដោយចំហុយ ជំនួសការចៀនបំពង់-ល-។

៦. កុំសូវពិសារសាច់ក្រហម

អ្នកបរិភោគសាច់ជ្រូក សាច់គោ សាច់ពពែ-ល- ក្នុងបរិមាណច្រើនមានអត្រាគ្រោះថ្នាក់ក្នុងការកើតជម្ងឺមហារីកពោះវៀនធំច្រើនជាងគេ៣០%។ តាមយោបល់គាប់គួរបរិភោគសាច់ក្រហមមិនលើសពី៥០០ក្រាមក្នុងមួយសប្តាហ៍ ដូចគ្នានោះត្រូវការបន្ថយការបរិភោគអាហារអាំង ផលិតផលសាច់កញ្ចប់ដូចជាពោះវៀនជ្រូក ភ្លៅមាន់ សាច់ជ្រូកបីជាន់-ល-។

៧. ផ្តាច់បារី តមស្រា

ការជក់បារីជាកត្តាគ្រោះថ្នាក់បំផុតក្នុងការកើតជម្ងឺមហារីកសួត ហើយក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយមហារីកប្រព័ន្ធរំលាយអាហារ មហារីកក្រពះ មហារីកបំពង់ក មហារីកក្រពេញប្រូស្តាត មហារីកថ្លើម មហារីកកស្បូន មហារីកសុដន់។ អ្នកជក់បារីសូមផ្តាច់បារីពីពេលនេះទៅ អ្នកមិនជក់បារី ជៀសវាងការស្រូបផ្សែងបារី។

ការផឹកស្រាច្រើនហួសបង្កើនការកើតជម្ងឺមហារីកមាត់ មហារីកថ្លើម មហារីកបំពង់ក និង មហារីកប្រព័ន្ធរំលាយអាហារ។ តាមយោបល់ល្អ បុរសគប្បីផឹកមួយថ្ងៃ២កែវ នារីមួយថ្ងៃមួយកែវគ្រប់គ្រាន់ហើយ (មួយកែវចំពោះស្រាបៀរមានបរិមាណ២៥០㏄ឬស្រាទំពាំងបាយជូមានបរិមាណ១០០㏄ ស្រាខ្លាំងគឺ២៥㏄)។

៨. កុំទទួលទានប្រៃ កុំផឹកភេសជ្ជៈមានជាតិផ្អែម

ការស្រូបយកជាតិប្រៃក្នុងមួយថ្ងៃមិនលើសពី៦ក្រាម កុំសូវពិសារភេសជ្ជៈមានជាតិផ្អែម បើពិសារទឹកសដំាពុះល្អបំផុត បើពិសារទឹកផ្លែឈើធម្មជាតិមិនលើសពី១៥០㏄ហើយមិនត្រូវបរិភោគប្រភេទគ្រាប់ធុញ្ញជាតិ និងប្រភេទសណ្តែកដែលដុះផ្សិតឡើយ។

៩. ការចិញ្ចឹមដោយទឹកដោះម្តាយ

ការស្រាវជ្រាវបង្ហាញថា ទារកដែលបៅទឹកដោះម្តាយនឹងមានអត្រាគ្រោះថ្នាក់តិចក្នុងការកើតជម្ងឺមហារីក ឯម្តាយអាចមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយអត្រាកើតជម្ងឺមហារីកសុដន់។ តាមយោបល់ល្អគាប់គួរព្យាយាមបំបៅទារកដោយទឹកដោះម្តាយអោយដល់ទារក៦ខែ។

១០. ការកាត់បន្ថយសំពាធ

ការស្រាវជ្រាវក្នុងវិស័យវិជ្ជសាស្រ្តឃើញថា សំពាធលើសតិអារម្មណ៍ធ្វើអោយមុខងារប្រព័ន្ធការពារសារពាង្គកាយធ្លាក់ចុះ។ ជម្ងឺតប់ប្រមល់ធ្វើអោយមុខងារប៉ះពាល់​​ DNA ធ្លាក់ចុះ។ បង្កើនអត្រាកើតជម្ងឺមហារីកយ៉ាងជាក់ស្តែង។ តាមយោបល់ល្អគួររក្សាអារម្មណ៍ធូរស្រាល កាត់បន្ថយសំពាធ។

អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានក្រើនរំលឹកថា ៖ ប្រសិនបើជួបប្រទះថាខ្លួនឯងកើតមានជម្ងឺមហារីក គួរតែប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យស្តង់ដាដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative