បើកម៉ូតូ​​​បុកម៉ូតូ រងរបួស​​​ធ្ងន់ស្រាល​​​៣នាក់

បុរស៣នាក់រងរបួសធ្ងន់ស្រាល ខណៈពួកគេ ទាំងបីនាក់បានជិះម៉ូតូពីរគ្រឿងលឿនដូចហោះ មិនប្រយ័ត្ន បុកគ្នាពេញទំហឹង នៅចំណុចផ្លូវលំជិតស្ពានទួលពង្រ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣។  

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សមត្ថកិច្ចបានឲ្យដឹងថា មុនពេល​​​កើតហេតុ  យុវជន ហួន នាង អាយុ ២០ឆ្នាំ បានជិះ​​​ម៉ូតូម៉ាក​​​សង់សេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-0840 តាមបណ្តោយ​​​ផ្លូវទួលពង្រ។ លុះដល់ចំណុច​​​កើតហេតុ លោក សាន សិច អាយុ ៤០ ឆ្នាំ ដែលបានជិះម៉ូតូ​​​មួយគ្រឿង​​​ម៉ាកសង់ចិន ៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-7460 ឌុប យុវជន តាក់ អាយុជាង ២០ឆ្នាំ ក្នុងទិសដៅ​​​បញ្ច្រាសទិសគ្នា​​​ក្នុងល្បឿន​​​យ៉ាងលឿននោះ បានជ្រុលទៅ​​​បុកម៉ូតូយុវ ជន ឈ្មោះ ហួន នាង ពេញទំហឹង បណ្តាលឲ្យអ្នក​​​បើកបរម៉ូតូ និងអ្នករួមដំណើរ​​​ទាំងសងខាង រងរបួស​​​ធ្ងន់ស្រាល ទាំង៣នាក់។

ក្រោយកើតហេតុ​​​ភា្លមជនរងគ្រោះ​​​ទាំង៣នាក់ ត្រូវបានបញ្ចូន​​​ទៅសង្គ្រោះនៅ​​​មន្ទីរពេទ្យភ្លាមៗ​​​ផងដែរ ចំណែកម៉ូតូ ទាំងពីរគ្រឿង​​​ត្រូវរងការ​​​ខូចខាតខ្ទេចខ្ទី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ បានចុះមកអន្តរាគមន៍វាស់វែង ដក ហូតម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមច្បាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative