គ្រោះថ្នាក់​​​ចរាចរណ៍ ថ្ងៃទី២៩ មេសា មានមនុស្ស​​​ស្លាប់០៣នាក់ របួស​​​ធ្ងន់ស្រាល ១៥នាក់

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ ចរាចរណ៍ កើតឡើងនៅទូទាំងប្រទេស ០៦លើក (យប់ ០៤លើក), បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០២នាក់) និងរបួសធ្ងន់ ០៥នាក់ (ស្រី ម្នាក់) របួសស្រាល ១០ នាក់ (ស្រី ០២នាក់)។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

គេហទំព័ររបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើក បានបង្កឲ្យខូចខាត យានយន្តសរុប ០៦គ្រឿង ក្នុងនោះម៉ូតូ ០៥គ្រឿង , រថយន្នធុនធំ ០១គ្រឿង និងថ្មើរជើង ម្នាក់។

ប្រភព​​​ខាងលើឲ្យដឹង​​​បន្តទៀត​​​ថាមូលហេតុ បណ្តាលមកពី​​​លើសល្បឿន ០២លើក . មិនគោរពសិទ្ធិ ០២លើក, ស្រវឹង ០១លើក,កត្តាយាន្តយន្ត ០១លើក ក្នុងនោះជិះម៉ូតូ​​​គ្រោះថ្នាក់​​​មិនពាក់មួក ០២នាក់ (យប់ ០២នាក់) ។

ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣នេះ មានចំនួន ១០៤គ្រឿង គឺ រថយន្តទេសចរណ៍ ១៨គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៨គ្រឿង, រថយន្តដឹកទំនិញធុនធំ ៥៧គ្រឿង។

រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១៩គ្រឿង, នៅស្នងការដ្ឋាន នគរបាល រាជធានី/ខេត្ត ២៨គ្រឿងនិង នៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៥៧គ្រឿង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative