ភ្លៀងខ្យល់​​​លាយរន្ទះ បាញ់សម្លាប់​​​មនុស្ស៣នាក់ រងរបួស​​​ធ្ងន់ម្នាក់ បាក់បង្គោល​​​ភ្លើង២៣ដើម និងរលំ​​​ផ្ទះ៣ខ្នង

យ៉ាងហោចណាស់ បុរស៣នាក់ បានស្លាប់ និង២នាក់ទៀត បានរងរបួសធ្ងន់ ដោយសារ តែរន្ទះបាញ់ប្រហារ និងបាក់បង្គោល ភ្លើងចំនួន២៣ដើម ព្រមទាំងដួល រលំផ្ទះប្រជាពលរដ្ឋ ប្រមាណ៣ខ្នង ស្ថិតនៅតាមផ្លូវ១៥១ សង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣នេះ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សេចក្តី​​​រាយការណ៍ ពីប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍​​​ខាងលើនេះ បានឲ្យដឹងថា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ នេះ វមានភ្លៀងផ្គរ លាយខ្យល់ យ៉ាងខ្លាំង បានកើតឡើង នៅខណ្ឌសែនសុខ ស្រាប់តែនៅ ម៉ោងកើតហេតុ វេលាម៉ោង ប្រមាណ៤៖០២នាទី ខណៈជនរងគ្រោះ កំពុងជិះទូក​​​ដើម្បី នេសាទត្រី នៅបឹងសំរោង ក្នុងភូមិសំរោង​​​ខាងត្បូង សង្កាត់សំរោង ស្រាប់តែ​​​រន្ទះបាញ់ បណ្តាលឲ្យ​​​ស្លាប់៣នាក់ និងរងរបួស​​​ធ្ងន់ម្នាក់ ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក ហុង បានឲ្យដឹងថា បុរសចំនួន៣នាក់ បានស្លាប់ដោយសារ តែរន្ទះបាញ់មែន និងបុរសចំនួន២នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នាយនគរបាល​​​ប៉ុស្តិ៍​​​សង្កាត់​​​សំរោង លោក ប៉ែន ផុន បានថ្លែង​​​ឲ្យដឹងថា ជនរងគ្រោះទី១​​​មានឈ្មោះ សាយ ភារម្យ អាយុ២២ឆ្នាំ ទី២ឈ្មោះ សន រាត្រី អាយុ២០និងទី៣ឈ្មោះ ឌឹម សាវ័យ អាយុ២៣ឆ្នាំ។ លោកមេ​​​ប៉ុស្តិ៍បានបន្តថា ក្រោយកើតហេតុ សព​​​ជនរងគ្រោះ ត្រូវបាន​​​សមត្ថកិច្ចដឹកយក​​​ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ​​​តាមប្រពៃណី ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ នៅកន្លែង កើតហេតុ បានបន្តថា ដោយសារតែកម្លាំង ខ្យល់បោកបក់ខ្លាំង បានបណ្តាលឲ្យ បង្គោលភ្លើង​​​ដែលដាំ​​​នៅតាមដងផ្លូវ ចំនួន២៣ដើម បានដួលរលំ និងរលំផ្ទះ​​​ប្រជាពលរដ្ឋ ប្រមាណ៣ខ្នងផងដែរ ។

ដោយឡែក បុរស ដែលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative