រថយន្តហ្វុយហ្សូ​​​បុករ៉ឺម៉ក​​​ដឹកដូង កិនដាច់​​​ក្បាលប្រពន្ធ ប្តីបាក់ភ្លៅ

គ្រោះថ្នាក់រថយន្តដ៏រន្ធត់បង្កដោយរថយន្ត ហ្វុយហ្សូបើកបុករ៉ឺម៉កដឹកដូងពេញទំហឹង ហើយកិន ដាច់ក្បាល ស្រ្តីជាប្រពន្ធជាប់តាមកង់ រថយន្តរហូតជាង១០ម៉ែត្រ រីឯបុរសជាប្តីរងរបួសបាក់ភ្លៅបន្សល់ នូវភាពសោកសៅរ៍យ៉ាង ក្រៃឡែង។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ហេតុការណ៍​​​គ្រោះដ៏សែន​​​រន្ធត់លើប្តីប្រពន្ធ​​​អ្នកលក់​​​ដូងនេះ បានកើតឡើង​​​នាវេលាម៉ោង ១២ និង៣០នាទី​​​ថ្ងៃអា ទិត្យ ទី២៨  ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្តោយ​​​ផ្លូវចំការដូង​​​ខាងត្បូង​​​ស្ពានព្រែក​​​ជ្រៃ២០០ម៉ែត្រ ក្នុងសង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ។

តាមសាក្សី​​​ដែលឃើញ​​​ហេតុការណ៍បាន​​​ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តហ្វុយហ្សូ ពាក់ស្លាកលេខ ភ្នំពេញ 3B-1304 បើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន លុះដល់ចំណុចកើតហេតុកន្លែងដែលផ្លូវកោងខ្លាំងនោះ បានជ្រុលទៅបុករ៉ឺម៉កដឹកដូងបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បន្ទាប់ពីបុក​​​ហើយនោះ រថយន្តនេះ​​​បានកិន​​​បុរសជាប្តី​​​បាក់ភ្លៅ រីឯស្រ្តីជា​​​ប្រពន្ធវិញ ត្រូវរថយន្ត​​​កិនដាច់​​​ក្បាលជាប់ តាមកង់​​​រថយន្តអូស​​​រហូតដល់​​​ជាង១០ម៉ែត្រ ពេលរថយន្ត​​​ឈប់ទើប​​​ធ្លាក់ក្បាល​​​ចេញពីកង់​​​រថយន្ត។

ស្រ្តីរងគ្រោះ​​​គេនៅមិនទាន់​​​ស្គាល់អត្តសញ្ញាណ​​​នៅឡើយទេ តែបុរសជាប្តីមានឈ្មោះ ពៅ អាយុ ២២ឆ្នាំ ភូមិ-ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ។

ក្រោយកើតហេតុបុរសជាអ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ តែរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក។ ដោយឡែកជនរងគ្រោះជាប្តីត្រូវបានបញ្ជូនទៅសង្រ្គោះ រីឯសពស្រ្តីជាប្រពន្ធយកទៅរក្សាទុករង់ ចាំក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative