ក្រុមហ៊ុន​​​ទូរស័ព្ទ​​​យល់ព្រម​ បញ្ឈប់ការផ្សាយ​​​ពាណិជ្ជកម្ម ទម្លាក់តម្លៃ​​​ហួសពី​​​ច្បាប់កំណត់

បញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករ ដែលជាក្រុមហ៊ុនទូរសព័្ទចល័ត និងអចល័ត ទាំងអស់ដែលកំពុង ធ្វើអាជីវកម្មនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីបញ្ជាក់ពីការ ប្តេជ្ញាចិត្ត បញ្ឈប់ជាស្ថាពរនូវការអនុវត្ត ផ្សាយឃោសនាពាណិជ្ជកម្ម ដែលផ្ទុយនឹងប្រកាសរបស់រាជរដ្ឋាភិបាល។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន​​​ទូរស័ព្ទនេះ ធ្វើឡើងបន្ទាប់ពី​​​បញ្ញត្តិករ​​​ទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ បានធ្វើលិខិត ព្រមាន​​​ទៅលើក្រុមហ៊ុន​​​ទូរស័ព្ទ២ គឺប៊ីឡាញ និងស្មាត ដោយចោទប្រកាន់ថា បានផ្សព្វផ្សាយ​​​អំពីកម្មវិធី ប្ដូរប្រាក់រំលោភ លើប្រកាស​​​អន្តរក្រសួងលេខ ២៣២ ចុះថ្ងៃទី៧ខែធ្នូ ឆ្នាំ២០០៩ ។

ប្រធានបញ្ញតិ្តករ ទូរគមនាគមន៍កម្ពុជា លោក ម៉ូវ ចរិយា បានថ្លែងថា ការបញ្ឈប់ការផ្សាយពាណិជ្ជកម្ម ដែលជា​​​លក្ខណៈ​​​ប្រកួត ប្រជែងមិនស្មោះត្រង់ របស់បណ្តាក្រុមហ៊ុនទូរស័ព្ទទាំងអស់ ចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ តទៅ បានសេចក្តីថា ចាប់ពីពេលនេះតទៅ នឹងលែងមានការផ្សព្វផ្សាយពាណិជ្ជកម្ម ទាក់ទាញអតិថិជន ផ្ទុយពីប្រកាស​​​អន្តរក្រសួង ទៀតនោះទេ។

ប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានកំណត់ថា ថ្លៃសេវា អប្បបរមា(ទាបបំផុត) ដែលហៅចេញក្នុងប្រព័ន្ធ (ប្រព័ន្ធដូចគ្នា) មានចំនួន ៤,៥សេនដុល្លារអាមេរិក ក្នុង១នាទី។ ថ្លៃសេវា អប្បបរមាហៅឆ្លងកាត់ប្រព័ន្ធ (ក្រៅប្រព័ន្ធ) ថ្លៃ ៥,៩៥សេនដុល្លារអាមេរិកក្នុង១នាទី។

លោកម៉ូវ ចរិយា បញ្ជាក់ថា «ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ តទៅ ការសុំការផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តន៍តាម ខ្លឹមសារ របស់ប្រកាសលេខ២៣២របស់អន្តរក្រសួង។ យើងចង់ឃើញក្រុមហ៊ុនទាំងអស់ មានការប្រកួងប្រជែងគ្នា ប្រកប ដោយគុណភាព បច្ចេកវិទ្យាខ្ពស់ និងមានតម្លាភាព ក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា»។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកបន្ថែមថា ប្រសិនបើ​​​ប្រតិបត្តិករ ផ្តល់សេវា​​​ទូរស័ព្ទចល័ត និងអចល័ត នៅតែបំពាននោះ រាជរដ្ឋាភិបាលនឹងចាត់ វិធានការណ៍ តាមផ្លូវច្បាប់ និងអាច​​​ឈានដល់​​​បិទក្រុមហ៊ុន​​​តែម្តង។

តំណាងក្រុមហ៊ុន​​​ទូរស័ព្ទ​​​ចល័តប៊ីឡាញ (Beeline) បាននិយាយថា «យើងនឹងធ្វើការគោរព ទៅតាមបទបញ្ញាតិ​​​ទាំងអស់នេះ បើទោះបីជាក្រុមហ៊ុន​​​ផ្សេងទៀតអត់ធ្វើ ប៉ុន្តែយើងប្តេជ្ញាចិត្តថា យើងចង់ប្រតិបត្តិករទាំងអស់ ប្រកួតប្រជែង​​​ស្មើភាពគ្នា និងមាន ភាពស្មោះត្រង់»។

តំណាងក្រុមហ៊ុន​​​ទូរស័ព្ទចល័ត qb មានប្រសាសន៍ថា «យើងតែងឯកភាព និងអនុវត្តទៅ​​​តាមប្រកាស ២៣២ ហើយយើងចង់ ឲ្យប្រតិបត្តិករ​​​ទាំងអស់ គោរពទៅតាមនេះ។ យើងគួរតែប្រកួត ប្រជែងគ្នាក្នុងកម្រិតស្នើគ្នា ហើយយើងសង្ឃឹមថា នឹងមានការ ស្រុះស្រួលគ្នា ទៅលើតម្លៃអតិប្បរិមាមួយដ៏ល្អ»។

បើតាមបញ្ញត្តិករ ទូរគមនាគន៍ រហូតដល់ដល់ពេលនេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័ត និងអចល័ត ចំនួន ៩ ក្នុង នៅក្រុមហ៊ុនទូស័ព្ទចល័តចំនួន ៧ និងអចល័តចំនួន២ ។ ប្រជាជនកម្ពុជាបាន និងកំពុងប្រើប្រាស់ ស៊ីមកាតប្រមាណជាង ១៩,៧លានស៊ីមកាត ដែលច្រើនជាង ចំនួនប្រជាជនទូទាំងប្រទេស បានសេចក្តីថា ប្រជាជនម្នាក់អាចប្រើប្រាស់ ស៊ីមកាត ពី២ ឡើងទៅ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative