ជំងឺគ្រុនចាញ់​​​ នៅតែ​​​ជាបន្ទុក​​​ដ៏ធ្ងន់​​​នៅឡើយ សម្រាប់​​​កម្ពុជា

ឆ្នាំ២០១២កម្ពុជា កាត់បន្ថយអាត្រា ជំងឺគ្រុនចាញ់៥២ភាគរយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារលិខិត នាឱកាស ទិវាជាតិប្រយុទ្ធប្រឆាំង ជំងឺគ្រុនចាញ់នៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ថា ជំងឺគ្រុនចាញ់ នៅតែជាបន្ទុក ដ៏ធ្ងន់មួយរបស់កម្ពុជា ហើយបើមិនលុបបំបាត់ ឲ្យអស់នោះទេ មូសដែកគោលញី វានឹងបន្តបឺត ឈាម មនុស្សទៀត ដែលវាបង្កចម្លងរោគ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។

រូបភាពគេហទំព័រ សុខភាពកម្ពុជា

ក្នុងសារលិខិត​​​របស់សម្តេច​​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​​កម្ពុជា ក្នុងឱកាស​​​ទិវាជាតិ ប្រយុទ្ធប្រឆាំង​​​ជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “វិនិយោគក្នុង អនាគត ដើម្បីប្រយុទ្ធ​​​នឹងជំងឺ គ្រុនចាញ់” បានឲ្យ​​​ដឹងថា បើទោះបី​​​ជាកម្ពុជា បានសម្រេច​​​លទ្ធផល​​​ល្អ ក្នុងការប្រយុទ្ធ​​​ប្រឆាំង ជំងឺគ្រុនចាញ់ យ៉ាងណា ក៏ដោយ ប៉ុន្តែក៏មិនត្រូវ​​​ភ្លេចខ្លួនដែរ ព្រោះថា ជំងឺប្រភេទនេះ នៅតែជា​​​បន្ទុកមួយ យ៉ាងធ្ងន់ធ្ងរ​​​សម្រាប់កម្ពុជា ហើយបើមិនទាន់​​​លុបបំបាត់ មេរោគគ្រុន ចាញ់ ឲ្យអស់ពីក្នុងខ្លួនមនុស្ស គ្រប់ៗរូបនោះទេ សត្វមូលដែកគោលញី ដែលនៅតែបន្ត មានវត្តមានក្នុង ឬព្រៃជិតខាងនៅ តែមានឱកាសបឺតឈាម ចម្លងមេរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងពីសហគមន៍ មួយទៅសហគមន៍ មួយដែល។

សម្តេចបានបញ្ជាក់ថានៅក្នុងសារនោះបន្តថា “រាជរដ្ឋាភិបាលតែងបាន ផ្តល់លទ្ធភាព និងលើកទឹកចិត្ត ឲ្យមានចលនាប្រមែប្រមូល ប្រភពធនធាន ដើម្បីជំរុញការងារ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឲ្យកាន់តែមានសកម្មភាព ខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ ជំងឺនេះឲ្យបានតាម ផែនការកំណត់។ ដូច្នេះយើងត្រូវយកចិត្តទុក ដាក់ខ្ពស់ទាំងអស់គ្នា លើចំណុចទាំងនេះ ដើម្បីលើកកម្ពស់ សុខភាពគុណភាព នៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋយើង”។

សម្តេចតេជោ បន្តថា ២ឆ្នាំដំបូង នៃការអនុវត្តន៍ផែនការ យុទ្ធសាស្រ្តជាតិលុបបំបាត់ ជំងឺគ្រុនចាញ់នៅ កម្ពុជា ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ការស្លាប់ដោយជំងឺគ្រុនចាញ់ ត្រូវបានកាត់បន្ថយ ពី១៥១នាក់ នាឆ្នាំ២០១០ មកនៅ៩៣នាក់ នាឆ្នាំ២០១១ និង៤៥នាក់ នាឆ្នាំ២០១២ ពោលគឺចំនួន ស្លាប់ ត្រូវបានកាត់បន្ថយ ៣៨ភាគរយ នៅឆ្នាំ២០១១ និង៥២ភាគរយ នៅឆ្នាំ២០១២ ដែលជាការកាត់បន្ថយ ក្នុងល្បឿនលឿនគួរឲ្យ កត់សំគាល់ ខណៈ ឆ្នាំ២០០០-២០១០ អត្រាស្លាប់នៃជំងឺគ្រុនចាញ់ ត្រូវបានកាត់បន្ថយបាន មធ្យមប្រហែល៨ភាគរយ ប៉ុណ្ណោះក្នុងមួយឆ្នាំៗ។

អត្ថបទ រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative