ឆក់ទូរស័ព្ទ​​​ប៉ះចំនារី​​​ក្លាហាន ជិះម៉ូតូ​​​ដេញតាម រហូតបាន​​​សម្រេច

នារីរងគ្រោះ ជិះម៉ូតូគេចពីម៉ូតូចោរ ជ្រុលទៅបុក រថយន្តដួលបាក់ភ្លៅ។ ចោរឆក់ទូរស័ព្ទ ចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋ នៅតាមដង ផ្លូវហក់ធាក់ បណ្តាលឲ្យដួល ខណៈដែលជនសង្ស័យ ទាំងពីរនាក់ កំពុងជិះម៉ូតូ រត់គេចខ្លួន ក្រោយពីធ្វើ សកម្មភាព ឆក់ទូរស័ព្ទ ពីនារីក្លាហានម្នាក់ តែត្រូវនារីរងគ្រោះ ជិះម៉ូតូដេញតាមពីក្រោយ ដោយស្រែកថាចោរៗ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ប៉ុន្តែសំណាងអាក្រក់ នារីរងគ្រោះ ដោយសារ តែជិះម៉ូតូ​​​គេចពីម៉ូតូ របស់ក្រុមចោរ​​​ដែលឆក់នោះ បានជ្រុលទៅបុក រថយន្ត​​​មួយគ្រឿង បើកមកពីមុខ បណ្តាលឲ្យ ដួលបាក់ភ្លៅ​​​ខាងស្តាំង ។

ហេតុការណ៍ មាននារីម្នាក់ជិះម៉ូតូ ដេញចោរឆក់ ហើយត្រូវបាន​​​ប្រជាពលរដ្ឋហក់ធាក់ ក្រុមចោរ បណ្តាល​​​ឲ្យដួល ខាងលើនេះ បានកើត​​​ឡើងកាល ពីវេលាម៉ោង ៧៖៤០នាទី​​​យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅ​​​តាមផ្លូវ ៤៨០ កែងផ្លូវ​​​លេខ១៥៥ សង្កាត់ផ្សារ​​​ដើមថ្កូវ ខណ្ឌចំការមន ក្រោយពីជនសង្ស័យ ទាំងពីរនាក់ បានធ្វើសកម្មភាព​​​ឆក់ តាំងពីមុខ​​​វិទ្យាល័យ ទួលទំពូងមកនោះ។

យោងតាម​​​សមត្ថកិច្ច​​​មូលដ្ឋាន បានឲ្យដឹងថា មុនពេល​​​កើតហេតុ ខណៈនារីរងគ្រោះ កំពុងជិះម៉ូតូ​​​ម៉ាកឃ្លីគ តែម្នាក់ ហើយពេល​​​កំពុង និយាយទូរស័ព្ទ នោះ ស្រាប់តែលេច​​​មុខជនសង្ស័យ ចំនួនពីរនាក់ ជិះម៉ូតូម៉ាក ឃ្លីគពណ៌ខ្មៅ លាយស បានធ្វើ​​​សកម្មភាព ឆក់យកទូរស័ព្ទ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សមត្ថកិច្ច បានបន្តថា នៅពេលនោះ នារីរងគ្រោះ​​​ដែលគេមិនទាន់​​​ស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ​​​ដេញពីក្រោយ ដោយស្រែក​​​ថាចោរៗ លុះពេល​​​ក្រុមចោរ បានជិះម៉ូតូដល់​​​កន្លែងកើតហេតុ ក៏ត្រូវប្រជាពលរដ្ឋ នៅតាមដងផ្លូវ ហក់ធាក់ បណ្តាលឲ្យពួកគេដួល ម៉ូតូ ហើយក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួន បានតែម្តង។

ប៉ុន្តែនៅពេលបើក ម៉ូតូតាមចោរពីក្រោយ និងនៅពេលឃើញចោរ ដួលម៉ូតូនោះ នារីរងគ្រោះបានគេច ស្រាប់តែជ្រុលទៅបុក រថយន្តមួយគ្រឿងម៉ាកវីស្តូ បណ្តាលឲ្យនារីរងគ្រោះដួល បាក់ភ្លៅខាងស្តាំ។ ដោយឡែក ក្រុមចោរវិញ ត្រូវបានសមត្ថកិច្ច យកទៅសួរនាំបន្ត នៅប៉ុស្តិ៍នគរបាល ផ្សារដើមថ្កូវ ។

បើតាមសមត្ថកិច្ច ជនសង្ស័យទី១ មានឈ្មោះ សេត ធារ៉ា អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យ ឯកជនមួយ និងជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ នៅឡើយទេ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative