ឆក់ទូរស័ព្ទ​​​មិនបាន​​​សម្រេច តែបណ្តាល​​​ឲ្យជន​​​រងគ្រោះ​​​ដួលរងរបួស​​​ធ្ងន់ស្រាល​​​ទាំង៣នាក់

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទពី នារី៣នាក់ ខណៈកំពុងជិះ ម៉ូតូនៅតាមផ្លូវព្រះស៊ីសុវត្ថិ ជិតរង្វង់មូលវត្តភ្នំ កាលពីវេលា ម៉ោង ៨៖០០នាទីនាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ នេះ ប៉ុន្តែមិនបាន សម្រេចនោះទេ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ក្នុងហេតុ​​​ការណ៍នេះ បានធ្វើឲ្យជន​​​រងគ្រោះ​​​ទាំងបីនាក់ ដួលម៉ូតូ រងរបួសធ្ងន់ ស្រាលត្រូវ​​​ដឹកបញ្ជូន ទៅកាន់មន្ទីរ ពេទ្យ​​​កាល់ម៉ែត។ សេចក្តី​​​រាយការណ៍ពី កន្លែង​​​កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈជន​​​រងគ្រោះ​​​ទាំងបីនាក់ កំពុងជិះ​​​ម៉ូតូម៉ាក Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1BO-1648 ស្រាប់តែ​​​ពេលនោះ មានជន​​​សង្ស័យម្នាក់ បានជិះម៉ូតូ​​​ម៉ាកសេ១២៥ធ្វើ​​​សកម្មភាព ឆក់ទូរស័ព្ទ តែមិនបាន​​​សម្រេច។

ក្រោយកើតហេតុ ជនសង្ស័យរូបនេះ បានជិះម៉ូតូគេចខ្លួន ប៉ុន្តែបណ្តាលឲ្យ ជនរងគ្រោះ​​​ទាំងបីនាក់ ដួលម៉ូតូ រងរបួសធ្ងន់ស្រាល​​​តែម្តងទៅ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ជាមួយគ្នានេះ មានសេចក្តី​​​រាយការណ៍ ពីសមត្ថកិច្ច ខណ្ឌសែនសុខ និងខណ្ឌ​​​ទួលគោក បានឲ្យដឹងថា នៅព្រឹក​​​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ នេះ ក៏មាន​​​ហេតុការណ៍ កាច់សោរ​​​ម៉ូតូមួយ បានកើតឡើង នៅទឹកដី ខណ្ឌសែនសុខ ប៉ុន្តែជនសង្ស័យ បានរត់មក ខណ្ឌទួលគោក ម្តុំផ្សារហេងលី ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់បាន ភ្លាមៗតែម្តង។

សមត្ថកិច្ច បានច្រានចោល នូវសេចក្តីរាយការណ៍ មួយចំនួនថា មានសកម្មភាព ប្លន់ទូរមាស ប៉ុន្តែធាតុពិត គឺសមត្ថកិច្ចដេញចោរ រត់មកដល់ ផ្សារហេងលី ម្តុំអ្នកលក់មាសទើប មានការភាន់ច្រឡំថា ជាសកម្មភាពប្លន់ទូរ មាសតែម្តងទៅ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative