ព្រះមហាក្សត្រ​​​តែងតាំង លោក ប៉ា សុជាតិវង្ស ជាអភិបាល រាជធានី​​​ភ្នំពេញ

លោក ប៉ា សុជាតិវង្ស អភិបាលរង រាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា អភិបាលរាជធានីភ្នំពេញ ជំនួសលោក កែប ជុតិមា។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​ព្រះរាជក្រឹត្យ​​​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលឡាយ​​​ព្រះហស្ថលេខា​​​ដោយផ្ទាល់ពី​​​ព្រះមហាក្សត្រ ខ្មែរ បានត្រាស់​​​បង្គាប់តែងតាំង​​​លោក ប៉ា សុជាតិវង្ស ដែលមានឋានន្តរស័ក្តិ​​​ឧត្តមមន្រ្តី​​​ថ្នាក់លេខ១ ជាអភិបាលរាជ ធានីភ្នំពេញ។

ព្រះរាជក្រឹត្យនេះ ចូលជាធរមាន​​​ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២២០១៣នេះ តទៅ ដោយតម្រូវឲ្យ​​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអនុវត្តឲ្យបានសម្រេច។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣  ថា ចៅហ្វាយខេត្តដល់អាយុចូលនិវត្តមាន៨ រូប រួមមានលោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប, លោក ឈុន ឈន់ អភិបាល ខេត្តកំពង់ធំ, លោក ហ៊ុន ណេង អភិបាល ខេត្តកំពង់ចាម, លោកឡូយ សុផាត អភិបាល ខេត្ត ស្ទឹង ត្រែង,លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ, លោកឈុន ស៊ីរុន អភិបាលខេត្តកណ្តាល, លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ និងលោកចាន់ យឿន អភិបាលខេត្តមណ្ឌលគិរី។ ចំណែកអភិបាលខេត្តឧត្តរមាន ជ័យ លោក ប៉ិច សុខិន ដែលមានបញ្ហាសុខភាព ក៏ត្រូវផ្លាស់ប្តូរដែរ។ រីឯអភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុង អឿន ក៏ត្រូវប្តូរចេញដែរ ដោយសារលោកត្រូវទៅឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រ។

សម្តេចតេជោ បានបញ្ជាក់ថា «ឆ្នាំចាស់បានកន្លងផុត អាណត្តិចាស់ អាណត្តិទី១ ក៏បានកន្លងផុត ហើយអាណត្តិ ទី២ក៏បានឈានចូលមកដល់ ហើយអាណត្តិចាស់ របស់អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាល រងស្រុកក៏ត្រូវបានបញ្ចប់ត្រឹមឆ្នាំចាស់ ហើយអាណត្តិថ្មីក៏បាន មកដល់ គឺអាណត្តិទី២នៃអភិបាល ខេត្ត…បានសេច  ក្តីថា អាណត្តិទី១ត្រូវបានបញ្ចប់នៅថ្ងៃទី១៤ ខែមេសា ព្រះរាជក្រឹត្យបានចេញហើយ ហើយអនុក្រឹត្យ នៃបណ្តា អនុខេត្តទាំងឡាយ ក៏បានចេញហើយដែរ ពីម្សិល បោះត្រា និងចុះហត្ថលេខាតាំងពីមុនចូលឆ្នាំ ក៏ប៉ុន្តែត្រូវរង់ចាំ ព្រះរាជក្រឹត្យចេញសិន»។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative