ថ្ងៃចូលឆ្នាំ​​​បង្ហើយ ទំនងបាន​​​បច្ច័យច្រើន សង្ឃ៣អង្គ​​​បបួលគ្នា​​​ទិញស្រាផឹក ស្រវឹង​​​ពេញវត្ត

លោកសង្ឃ ៣អង្គ ដែលគង់រៀនសូត្រ នៅក្នុងវត្តជលធារ៉ាសម្បត្តិ ហៅវត្ត ទួល ក្រសាំង នៅថ្ងៃចូលឆ្នាំបង្ហើយបានបបួលគ្នា ទិញស្រាបៀរ ផឹក រហូតដល់ស្រវឹងស្រែកឡូឡា ពេញកុដិ បង្កការ​​​ភ្ញាក់ផ្អើល​​​ដល់ពុទ្ធ​​​បរិស័ទនាំគ្នា មកចោមរោមមើល ហើយចុងក្រោយត្រូវ សមត្ថកិច្ចនាំខ្លួន ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ហេតុការណ៍​​​ភ្ញាក់ផ្អើល ព្រះសង្ឃនាំគ្នា​​​ឆាន់ស្រា រហូតស្រវឹង​​​ស្រែកឡូឡា ខាងលើនេះកើត ឡើង កាលពីវេលាម៉ោង ៦និង ១០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ នៅក្នុងវត្ត​​​ជលធារ៉ាសម្បត្តិ ហៅវត្ត ទួលក្រសាំង ស្ថិតក្នុងភូមិ​​​ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលបាន ឲ្យដឹងថា ព្រះសង្ឃ ៣ អង្គ ដែលមកគង់ នៅវត្តខាង លើ ហើយនាំគ្នាឆាន់ ស្រា រហូតស្រវឹង មានព្រះនាម ទី១-យិន នឿម ព្រះជន្ម២៩ឆ្នាំ មាន ស្រុកកំណើត នៅភូមិកែរ៉ង ឃុំឈើទាល ស្រុក សណ្ដាន់ ខេត្តកំពង់ធំ, ទី២-អ៊ឹម ចាន់ថន ព្រះជន្ម ២២ ឆ្នាំ មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣-ខាត់ សារ៉ាត់ ព្រះជន្ម ២២ ឆ្នាំ មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ព្រះសង្ឃទាំង៣អង្គនេះ បានមកគង់ និងរៀនសូត្រនៅវត្តខាង លើ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ប្រភពដដែល​​​បន្តថា បន្ទាប់ពី​​​ព្រះសង្ឃទាំង ៣ អង្គ ខាងលើ ឆាន់ស្រា​​​ហើយស្រែក​​​ឡូឡាឮដល់ ពុទ្ធ បរិស័ទ ដែលនាំគ្នា​​​មកធ្វើបុណ្យ មានគ្នា​​​រាប់រយ នាក់នាំគ្នាឡោមព័ទ្ធ​​​វត្តហើយចង់ផ្ទុះអំពើហិង្សា ក៏ព្រោះតែ​​​មានកំហឹង មិនគួរ​​​ព្រះសង្ឃមក ឆាន់ស្រា ធ្វើឲ្យខូច​​​ដល់ព្រះសង្ឃ​​​ឯទៀត ជាពិសេស ប៉ះពាល់​​​ដល់សាសនា ព្រះពុទ្ធ ដែលជា​​​សាសនា របស់រដ្ឋ។ ក្រោយពីប្រជាពលរដ្ឋ​​​រាប់រយនាក់ ឡោមព័ទ្ធវត្ត សមត្ថកិច្ច បានចុះទៅ​​​ធ្វើអន្តរាគមន៍ ហើយ យកព្រះសង្ឃទាំង ៣អង្គខាងលើ មកកាន់វត្​​​តឈូងលៀប ស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ជាបណ្ដោះអាសន្ន ដើម្បី​​​ដោះស្រាយ ជាក្រោយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative