បុណ្យ​​​ចូល​ឆ្នាំខ្មែរ​​​៣ថ្ងៃ នៅភ្នំពេញ គ្រោះថ្នាក់​​​ចរាចរ កើតឡើង​​​១១លើក ស្លាប់​​​៧នាក់ របួស​​​១៦នាក់

បុណ្យចូលឆ្នាំខ្មែររយៈពេល៣ ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរកើតឡើងចំនួន១១លើក បណ្ដាលឱ្យមនុស្ស​​​ស្លាប់៧នាក់ និង១៦នាក់ទៀតរងរបួសធ្ងន់ ស្រាល ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​របាយការណ៍​​​នគរបាល​​​រាជធានីភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរ ទាំង១១លើកនេះ បណ្ដាលឱ្យមាន មនុស្ស៧នាក់ ហើយក្នុង​​​នោះស្រី​​​៣នាក់ផង ដែរ និងរបួសធ្ងន់​​​១១នាក់ ក្នុងនោះ ស្រីពីរ នាក់ និងរបួស​​​ស្រាល៥នាក់ ។

របាយការណ៍​​​នគរបាល​​​ចរាចរណ៍បាន​​​ឱ្យដឹងថា មូលហេតុ​​​ដែលបណ្ដាល​​​មានគ្រោះ ថ្នាក់ចរាចរ​​​គឺមកពី​​​បើកលឿន បត់ឆ្វេងមិន គោរពសិទ្ធិផ្លូវត្រង់ បើកមិនប្រយ័ត្ន​​​ផ្លូវខ្វែង បើកដាច់ហ្វ្រាំង ព្រមទាំងបើកបរ​​​ទាំងស្រវឹង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative