រដ្ឋាភិបាលថៃ​ ច្រានចោល​​​ការចោទប្រកាន់​​​របស់កម្ពុជា ក្នុងពេល​​​បកស្រាយ​​​សាលក្រម​​​នៅ ICJ

មន្រ្តីក្រសួងការបរទេសថៃ បាននិយាយថា ការចោទប្រកាន់ ពីសំណាក់ភាគីកម្ពុជា នៅតុលាការយុត្តិធម៌ អន្តរជាតិ ដែលហៅកាត់ថា ICJ ក្នុងពេលបក ស្រាយសាលក្រម ទាក់ទងនឹងបញ្ហា ប្រាសាទព្រះវិហារ ពុំមានមូលដ្ឋាន ច្បាស់លាស់ និងមានភាពមិនពិតឡើយ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម ទីភ្នាក់ងារ​​​សារព័ត៌មាន The Nation របស់ថៃ ចុះផ្សាយ​​​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣នេះ បានឲ្យដឹង ដោយលើកឡើង នូវសំដីរបស់ លោក Krairavee Sirikul ប្រធានក្រុមអ្នកជំនាញ ខាងច្បាប់ នៃមន្រ្តី​​​ក្រសួង​​​ការបរទេសថៃ បាននិយាយថា ប្រទេសកម្ពុជា​​​ព្យាយាមបង្ខូច​​​កិត្តិយស របស់ ខ្លួន ដោយលើកឡើងថា ភាគីថៃធា្លប់​​​ដាក់បន្លាលួស នៅជុំវិញប្រាសាទព្រះវិហារ កាលពី ៥១ ឆ្នាំកន្លងទៅនេះ ដើម្បីកំណត់បន្ទាត់ព្រំដែន។

ប្រភពដដែល បានបន្ថែមថា ប្រទេស ថៃ បានត្រៀមខ្លួន ជាស្រេចក្នុងការបង្ហាញថា ប្រទេសកម្ពុជា​​​កំពុងនិយាយ​​​ដោយការ​​​បំផ្លើស។ ភាគីកម្ពុជា បានថ្លែងទៅកាន់តុលាការថា ភាគីថៃ បានដាក់របងបន្លាលួស ដោយឯកតោភាគី ហើយពុំបានស្រប​​​តាមបន្ទាត់ ដែលកំណត់ដោយតុលាការនោះទេ។

ប្រភពពីមន្ត្រី ក្រសួងការបរទេស បាននិយាយថា ប្រទេសថៃ នឹងបង្ហាញ តុលាការអន្តរជាតិ ICJ ថា បន្ទាប់ពី ព្រះបាទ នរោត្តម សីហនុ ព្រះរាជា នៃរាជា ណាចក្រកម្ពុជា បានធ្វើដំណើរ ទស្សនកិច្ចនៅប្រាសាទព្រះវិហារ ក្រោយពេលដែលថៃ បានដាក់រាយរបងបន្លាលួសនោះ ពុំមាននរណាម្នាក់ បាន បង្ហាញ ការជំទាស់លើបញ្ហានេះឡើយ ។ជាមួយគ្នានេះដែរ មន្ត្រីទូតរបស់ចក្រភពអង់គ្លេស បារាំង និងអាមេរិកាំង ប្រចាំនៅកម្ពុជា ក៏បានចូលរួម ក្នុង ដំណើរទស្សនកិច្ចនោះទេ។

ដោយឡែក លោក Panintan Wattanayagorn ជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ ប្រចាំសកលវិទ្យាល័យ ជូឡាឡុងកន បានលើកឡើងថា ការប្រឆាំងតវ៉ា របស់ភាគីកម្ពុជា ដែលដឹកនាំដោយ រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង មានការរៀបចំ រចនាសម្ព័ន្ធបានយ៉ាងល្អ បើទោះបីជា ពុំមានអ្វីដែលថ្មីក៏ដោយ ។

ប្រទេសកម្ពុជា បានបង្ហាញហេតុផល ពីមូលហេតុដែលនាំឲ្យកម្ពុជា ព្យាយាមយកករណីនេះ មកឲ្យតុលាការអន្តរជាតិ ដោះស្រាយ បន្ទាប់ពីវាបាន បញ្ចប់ទៅអស់រយៈពេល ជាងប្រាំទសវត្សរ៍នោះ ដោយសារតែ កម្ពុជា មិនអាចដំណើរការ គម្រោងអភិវឌ្ឍន៍នៅប្រាសាទព្រះវិហារបាន ដោយសារតែ ភាគីថៃ បានដាក់ ពង្រាយកងកម្លាំងយោធានៅទីនោះ ។

លោកបានបន្ថែមថា នេះជាការដាក់សម្ពាធ ទៅលើ ICJ ។ ចំណុចនេះបានបង្ហាញថា ប្រទេសកម្ពុជា ជាអ្នកដែលមានភាពវ័យឆ្លាត ខាងនយោបាយ អន្តរជាតិ ។

លោក Panitan បាននិយាយថា ប្រទេសកម្ពុជា បានចោទប្រកាន់ប្រទេសថៃ ថា បានវាយប្រហារប្រទេស កម្ពុជា ក្នុងអំឡុង នៃការកាន់អំណាច របស់លោក អាភីស៊ីត វីចាជីវាក់ ។ លោកបានបន្តថា ប្រសិនបើរដ្ឋាភិបាលថៃ មានភាពក្លាហានគ្រប់គ្រាន់ ផលិតភស្តុតាងផ្សេងៗ ដូចជាខ្សែ អាត់ដើម្បីបង្ហាញថា កម្ពុជា ជាអ្នកផ្តើមគំនិត នៃការវាយប្រហារមុន ។ កិច្ចការនេះ អាចប្រឆាំងនឹងការ ចោទប្រកាន់របស់កម្ពុជា។

ជាមួយគ្នានេះ លោក Thitinan Pongsudhirak អ្នកជំនាញផ្នែកទំនាក់ទំនង អន្តរជាតិ បានជំរុញ ឲ្យរដ្ឋាភិបាល ពិនិត្យទៅលើការបកស្រាយ សាល ក្រម ។ លោកបាននិយាយថា ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ចាំបាច់ត្រូវតែថែរក្សា ឲ្យបានល្អ បើទោះបីជាប្រទេស ថៃ ត្រូវចាញ់ ឬឈ្នះក្តី ក៏ដោយ ។

លោកបានបន្ថែមថា ប្រទេស ថៃនឹងរក្សាប្រយោជន៍របស់ខ្លួន មិនខ្វល់ថា តើការកាត់ក្តីមានលក្ខណៈបែបណាក៏ដោយ។ ប្រទេសកម្ពុជា ក៏នឹងត្រូវការធ្វើកិច្ចប្រតិបត្តិការជាមួយប្រទេស ថៃ ក្នុងការអភិវឌ្ឍន៍ ប្រាសាទព្រះវិហារ ដែលបានចាត់ចូល ក្នុងបេតិកភណ្ឌពិភពលោក។

ដោយឡែក អ្នកនាំពាក្យរបស់ក្រុមប្រជាធិបតេយ្យ ឈ្មោះ Chavanond Intarakomalyasut បានចោទថា នេះជាការនិយាយ បំផ្លើសរបស់ ប្រទេសកម្ពុជា។ លោកបានបន្ថែមថា ប្រទេស ថៃចាំបាច់ មិនអនុញ្ញាតឲ្យការចោទប្រកាន់នេះ បញ្ចប់ទៅដោយគ្មានការឆ្លើយតបឡើយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative