ព្រះរាជអាជ្ញា​​​សម្រេចចោទ កូនឧកញ៉ា ដួង ងៀប ពីរនាក់ និងបក្ខពួក​​​​​​៣នាក់ទៀត បីបទល្មើស

កូនប្រុសឧកញ៉ា ដួង ងៀប ចំនួន២នាក់ រួមទាំងបក្ខពួក៣នាក់ទៀត ត្រូវ បានព្រះរាជអាជ្ញារងហៀង សុភក្ដ្រ សម្រេចធ្វើការចោទប្រកាន់ហើយ កាលពី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣កន្លង ទៅនេះ ចំនួន៣បទល្មើស រួចហើយបញ្ជូន សំណុំរឿងទៅឱ្យ លោក ជា សុខហ៊ាង ចៅក្រមស៊ើបសួរចាត់ការបន្ត។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នៅព្រឹកថ្ងៃទី១៨ ខែមេសា នេះ លោក ហៀង សុភក្ដ្រ ព្រះរាជអាជ្ញា​​​រងអមសាលា ដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ដើម អម្ពិលតាម​​​ទូរស័ព្ទឱ្យដឹងថា ពាក់ព័ន្ធករណី កូនប្រុសលោក​​​ឧកញ៉ាដួង ងៀប បង្កហិង្សា ទៅលើអ្នកដទៃនោះ ត្រូវបាន​​​លោកសម្រេច ធ្វើការចោទប្រកាន់ហើយ ចំនួនបីបទល្មើស ទៅលើជនជាប់ចោទ ចំនួន៥នាក់ ដែលពីរ នាក់ជាកូនប្រុស​​​របស់លោកឧកញ៉ា ដួង ងៀប ម្នាក់ឈ្មោះដួង ឆាយ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះដួង គឹមឡុង ភេទប្រុស អាយុ១៧ឆ្នាំ រួមទាំងគូរកនចំនួន៣នាក់ទៀត ។ ក្នុងនោះ បទល្មើស ដែលសម្រេចធ្វើការចោទប្រកាន់ រួមមានទី១ ពីបទបំផ្លិច​​​បំផ្លាញទ្រព្យសម្បត្ដិ, ទី២ ពីបទហិង្សាដោយចេតនា មានស្ថាន ទម្ងន់ទោស និងទី៣ ពីបទដឹកជញ្ជូននិងកាន់ កាប់អាវុធខុសច្បាប់ ។

លោកហៀង សុភក្ដ្រ បានបន្ដថា ក្រោយ ធ្វើការចោទប្រកាន់រួចហើយ លោកបាន បញ្ជូនសំណុំរឿងបន្ដទៅឱ្យលោកជា សុខហ៊ាង ជាចៅក្រមស៊ើបសួរ ចាត់ការបន្ដ ទៀត ។

កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន សំណុំរឿងរួមទាំងកូនប្រុស លោកឧកញ៉ាដួង ងៀប ម្នាក់ ឈ្មោះដួង គឹមឡុង រួមទាំងបក្ខពួកម្នាក់ទៀត ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីឱ្យព្រះរាជអាជ្ញា ធ្វើការសាកសួរ ពាក់ព័ន្ធទៅនឹងបទល្មើសប្រើប្រាស់អាវុធ ខុសច្បាប់និងបង្ករបួស ។ ដោយឡែកកូនប្រុសម្នាក់ ទៀត ឈ្មោះដួង ឆាយ រួមទាំងបក្ខពួកពីរនាក់ទៀត កំពុងត្រូវ បានតាមចាប់ខ្លួន ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៣ នៅក្នុងហាងមួយដែល មានយីហោ ហ្គេឡាង ឡារ៉ង់ មានទីតាំងនៅ តាមបណ្ដោយផ្លូវលេខ ៦៣ ក្នុងសង្កាត់បឹង កេងកងទី១ ខណ្ឌចំការមន មានកើតករណី ទំនាស់គ្នាមួយ រវាងភ្ញៀវ និងភ្ញៀវ ដែលផឹក ស៊ីនៅក្នុងហាងខាងលើនេះ ដោយគេដឹងថា បង្កឡើងដោយក្រុមកូនប្រុស របស់លោក ឧកញ៉ា ដួង ងៀប ឈ្មេះ ដួង ឆាយ ជាបង និង ឈ្មោះ ដួង គឹមឡុង ជាប្អូន រួមជាមួយ នឹងអង្គរក្សបក្ខពួកមួយចំនួនទៀត។ចំណែក ភាគីជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ មុំ ឌីណា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ៦៧ ផ្លូវលេខ ៤៧៤ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រួមជាមួយមិត្ដភ័ក្ដិ មួយចំនួនទៀត ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាមរបាយការណ៍ កងរាជអាវុធ ហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅមុន ពេលកើតហេតុ ភាគីជនរងគ្រោះដែលមាន គ្នា ៥-៦នាក់ បាន នាំគ្នាចូលទៅផឹកស៊ីនៅ ក្នុងហាងខាងលើ ហើយភាគីកូនប្រុសឧកញ៉ា ដួង ងៀប ដែលមានគ្នា ៥-៦ នាក់ រួមជា មួយអង្គរក្ស ២នាក់ផងនោះ ក៏អង្គុយ ផឹកស៊ី នៅតុក្បែរគ្នាផងដែរ ។ លុះដល់ម៉ោងកើត ហេតុ ខណៈទេវតាឆ្នាំថ្មីចុះ ភាគីជនរងគ្រោះ បាននាំគ្នាស្រែកអបអរសាទរកងរំពងឡើង រួមទាំង យកកាមេរ៉ាថតរូបគ្នាទៅវិញទៅ មកផងនោះ ដែលសកម្មភាពខាងលើបាន ធ្វើឱ្យក្រុមកូនឧកញ៉ា ដួង ងៀប ចាត់ទុកថា  ជាការរំខានដល់ការ ផឹកស៊ី របស់ពួកគេ ហើយពេលនោះ ឈ្មោះ ដួង ឆាយ ក៏បាន ដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ ស៊េរីទំនើបពីចង្កេះ ដើរទៅវាយក្បាលជនរងគ្រោះ បណ្ដាលឱ្យ បែក ហូរឈាមជោក រួចហើយរូបគេក៏បាន វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិនៅក្នុង ហាងអស់ជាច្រើន រួចហើយគំរាមកំហែង មិនឱ្យភាគីជនរងគ្រោះ និង ភាគីម្ចាស់ហាង អន្ដរាគមន៍សួរនាំអ្វីឡើយ ក្រោយមកទើប ពួកគេនាំគ្នាឡើងជិះរថយន្ដ ចេញបាត់អស់ ទៅ ទើបគេឃើញសមត្ថកិច្ចទៅដល់ធ្វើការ សួរនាំ និងកសាងសំណុំរឿង ។

លុះនៅល្ងាចថ្ងៃទី១៤ ខែមេសាដដែល កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជា របស់ព្រះរាជអាជ្ញា រង ហៀង សុភក្ដ្រ បានចុះ ទៅធ្វើការឡោម ព័ទ្ធ នៅក្នុងខុនដូមួយកន្លែងដែលមានទី តាំង នៅមុខសណ្ឋាគារកាំបូឌីយ៉ាណាដែល គេអះអាងថា ជាខុនដូរបស់លោក ឧកញ៉ា ដួង ងៀប ជួលទៅឱ្យជនបរទេសស្នាក់នៅ ហើយបានធ្វើការឃាត់ខ្លួនឈ្មោះ ដួង គឹម ឡុង ដែលជាប្អូនរបស់ដួង ឆាយ ដោយដក ហូតបាន អាវុធ ខ្លីម៉ាក រ៉ូឡូ ១ ដើមពីឈ្មោះ ដួង គឹមឡុង នេះ និងអាវុធម៉ាកអាកាស្វ័យ បត់១ ដើមទៀត ត្រូវបានរកឃើញនៅក្នុង រថយន្ដមែកសឺដែស ពណ៌ស ស៊េរីទំនើប រួម ទាំងរថយន្ដ ១គ្រឿងទៀត ម៉ាក អ៊ិនហ្វីនី ទីហ្វ ដែលរថយន្ដទាំង ២គ្រឿងខាងលើ ត្រូវបានគេអះអាងថា ជិះដោយកូនប្រុស របស់ឧកញ៉ា ដួង ងៀប នៅពេលបង្កហេតុ កាលពីយប់ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ លោក ឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី មេបញ្ជាការកង រាជអាវុធហត្ថ រាជធានីភ្នំពេញ បានថ្លែង ប្រាប់អ្នកកាសែតឱ្យដឹងថា ពាក់ព័ន្ធករណី ខាងលើនេះ កូនប្រុសរបស់លោកឧកញ៉ា ដួង ងៀប គឺពាក់ព័ន្ធទៅនឹងបទល្មើសចំនួន ២ ផ្សេងគ្នា ទី១ ប្រើហិង្សាដោយអាវុធ បង្ក របួសស្នាមលើអ្នកដទៃ និងទី២ ពាក់ព័ន្ធការ ប្រើប្រាស់អាវុធខុសច្បាប់ ។

ប្រភពព័ត៌មាន ដែលនាំគ្នាខ្សឹបខ្សៀវ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៣  បានបង្ហើបឱ្យដឹងថា ខណៈដែលសមត្ថកិច្ច អាវុធហត្ថធ្វើការ បញ្ជូនកូន ប្រុស លោកឧក ញ៉ា ដួង ងៀប ម្នាក់ ឈ្មោះ ដួង គឹមឡុង ទៅតុលាការ ដើម្បីសួរនាំ និងចោទប្រកាន់ រួចហើយធ្វើការតាមចាប់ខ្លួនឈ្មោះ ដួង ឆាយ រួមទាំងនឹងអង្គរក្សចំនួន ២នាក់ទៀត នោះ មានការលេចឮព័ត៌មានថា ក្រុមគ្រួ សារ របស់ក្មេងទំនើងខាងលើនេះ បានកំពុង រត់ការខ្វែងដៃខ្វែងជើង រហូតដល់រកអន្ដរា គមន៍ពីអ្នកធំៗរួមទាំងស្វែងរកការជួបចរចា ជាមួយនឹងភាគីជនរងគ្រោះ ដើម្បីសុំបញ្ចប់ រឿងផងដែរ ។ ឥឡូវនេះគេកំពុងរង់ចាំ មើលចំណាត់ការរបស់តុលាការថា តើនឹង ចាត់ការរឿងនេះដោយរបៀបណា ព្រោះ កូនប្រុសឈ្មោះ ដួង ឆាយ នេះ កន្លងមក ធ្លាប់បង្កភាពអសន្ដិសុខ នៅក្នុងរាជធានីភ្នំ ពេញ ជាញឹកញាប់មកហើយ មិនដែលបាន ស្គាល់គុកម្ដងណានោះទេ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative