អ.ហ បាញ់ពីរគ្រាប់ ផ្អើលចោរ​​​កំពុង​​​ធ្វើសកម្មភាព​​​ប្លន់ម៉ូតូ​​​ស្កូបពី

ក្រុមចោរមួយក្រុមជិះម៉ូតូសេ១២៥ ពណ៌ ខ្មៅមួយគ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ បានមកធ្វើសកម្ម ភាពដេញកៀរប្លន់យកម៉ូតូស្កូបពី ពណ៌ស ស៊េរី២០១៣ គ្មានស្លាកលេខពីនារី២នាក់ ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស រហូតមកដល់មុខក្លឹបរាត្រីទីក្រុងមាស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលដល់កងរាជអាវុធហត្ថ ដែលកំពុងយាមនៅមុខក្លឹបទីក្រុងមាស បានដកកាំភ្លើងបាញ់ឡើងលើមេឃគំរាមក្រុមចោររត់ចែកជើងគ្នា នាវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះក្នុង​​​ករណីប្លន់​​​ខាងលើនេះ ទី១. ឈ្មោះ ស្រីម៉ី និងម្នាក់ទៀត មិនបានស្គាល់​​​អត្តសញ្ញាណ ដោយសារ​​​ក្រោយពីចោរ ធ្វើសកម្មភាព​​​មិនបានសម្រេចនោះ ក្រុមនារីរងគ្រោះមិនបាន​​​ទៅដាក់​​​ពាក្យបណ្តឹង​​​ឡើយ។

ទាក់ទិននឹង​​​​​​ករណីប្លន់​​​​​​ដោយប្រើកាំបិត​​​​​​ខាងលើនេះ មិនបណ្តាល​​​​​​​​​ឲ្យមនុស្សណាម្នាក់​​​​​​រងរបួសឡើយ ព្រោះមុនពេល​​​កើត​​​ហេតុនារី​​​រងគ្រោះ​​​ទាំងពីរនាក់ បានជិះម៉ូតូស្កូបពី​​​ឌុបគ្នាធ្វើដំណើរ​​​តាមបណ្តោយ​​​ផ្លូវព្រះមុនីវង្ស រហូតមកដល់មុខ​​​ក្លឹប​​​ទីក្រុងមាស ក៏ត្រូវចោរមួយ​​​ក្រុមចោរ​​​​​​កាន់កាំបិត​​​បុ័ងតោ មួយមកធ្វើ​​​សកម្មភាព​​​​​​កៀរនាងទៅ​​​អែបខាង និងដណ្តើមយកម៉ូតូ ប៉ុន្តែជាអកុសល​​​ត្រូវក្រុម​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខណ្ឌចំការមន ដែលកំពុងឈរជើង​​​​​​នៅជិតចំណុច កើតហេតុ​​​ឃើញទាន់ ក៏បាន​​​បាញ់ពីរគ្រាប់គំរាមទៅក្រុមចោរ ដែលកំពុងធ្វើសកម្មភាពប្លន់ម៉ូតូ បណ្តាលឲ្យក្រុមចោរទាំងនោះ ឡើងជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលភ្លាមៗតែម្តង។ សំណាងល្អដែលក្នុងហេតុការណ៍នេះ នារីរងគ្រោះទាំងពីរនាក់ មិនបាត់បង់ទ្រព្យសម្បតិ្ត និងរងរបួស។

ករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចជាករណីគំនុំ មិនមែនប្លន់នោះទេ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative