គ្រោះថ្នាក់​​​ចរាចរណ៍​​​ថ្ងៃទី៩ មេសា មនុស្ស​​​ស្លាប់២នាក់ និងរបួស​​​ធ្ងន់៤នាក់

នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅទូទាំងប្រទេស ៤លើក (យប់ ២លើក), បណ្តាលឲ្យមនុស្ស ស្លាប់២នាក់ (ស្រី ម្នាក់), របួសធ្ងន់ ២នាក់ (ស្រី ម្នាក់) និងរបួសស្រាល ២ នាក់ (ប្រុស) ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

គេហទំព័រ​​​របស់អគ្គស្នង​​​ការដ្ឋាន​​​នគរបាលជាតិ​​​បានឲ្យដឹងថា គ្រោះថ្នាក់​​​ចរាចរណ៍ ទាំង ៤លើក បានបង្កឲ្យខូច ខាត យានយន្តសរុប ៥គ្រឿង ក្នុងនោះម៉ូតូ ៣គ្រឿង, រថយន្តធុនតូច ១គ្រឿង, យាន្តផ្សេងៗ ១គ្រឿងនិង ថ្មើរជើង ម្នាក់ ។

ប្រភពខាងលើឲ្យដឹង​​​បន្តទៀតថា​​​មូលហេតុ ដែលបណ្តាលឲ្យ​​​មានគ្រោះថ្នាក់ មកពីលើសល្បឿន ៤លើក ក្នុងនោះ គ្រោះថ្នាក់ ជិះម៉ូតូមិនពាក់មួក សុវត្ថិភាព ២ នាក់ (យប់ ម្នាក់)។

ចំពោះរថយន្តដែល ទទួលរងការផាក ពិន័យនៅអង្គភាព នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣នេះ មានចំនួន ៨៣ គ្រឿង គឺ រថយន្តទេសចរណ៍ ១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៤០គ្រឿង, និង រថយន្តដឹកទំនិញធុនធំ ៤២គ្រឿង ។

រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១០គ្រឿង, នៅស្នងការ ដ្ឋាននគរបាល រាជធានី/ខេត្ត ៣៣គ្រឿង និងនៅនាយកដ្ឋាន សណ្តាប់ធ្នាប់ ៤០គ្រឿង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative