សមត្ថកិច្ច​​​អាចកំណត់​​​អត្ដសញ្ញាណ​​​ជនសង្ស័យ​​​ដែលបាញ់​​​សម្លាប់ មីងនិងក្មួយ នៅមុខ​​​ព្រលាន​​​យន្ដហោះ

រោយពីមានករណីបាញ់ ប្រហារ កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឱ្យស្ដ្រីម្នាក់ ដែលគេដឹងថា មាន តួនាទីជានាយកសាខា ធនាគារកាណាឌីយ៉ា នៅកាំបូល និងក្មេងប្រុសអាយុជិត ១ ឆ្នាំ ត្រូវជាក្មួយបង្កើតបានស្លាប់ ព្រមទាំងបង ស្រីរបស់ជនរងគ្រោះ រងរបួសធ្ងន់នោះ កម្លាំងនគរបាល រាជធានីភ្នំពេញ ក្រោម ការដឹកនាំបញ្ជា ពីសំណាក់ស្នងការនគរ បាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បាន និងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ដ ទុកដាក់ ចំពោះករណីខាងលើនេះ ។ ហើយ សមត្ថកិច្ចបានលួចបង្ហើបឱ្យដឹងថា ចំពោះ ជនសង្ស័យដែលបើកការបាញ់ប្រហារ រហូតដល់ស្លាប់ និងរងរបួសទាំង ៣នាក់ ខាងលើនេះ អាចកំណត់អត្ដសញ្ញាណបាន មួយចំនួនធំហើយ ។ យ៉ាងណាក៏ដោយជុំ វិញករណីខាងលើនេះ សមត្ថកិច្ចជំនាញមិន ទាន់អាចបញ្ជាក់លំអិតនៅឡើយនោះទេ ដោយសារតែជាការងារជំនាញ ដែលបាន និងកំពុងដំណើរការយ៉ាងយកចិត្ដទុកដាក់ និងដោយប្រយ័ត្នប្រយែងបំផុត ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ស្ដ្រីវ័យក្មេង និងក្មួយប្រុស របស់ខ្លួនម្នាក់ បានស្លាប់ និងស្ដ្រីជាបងប្អូន និងគ្នាម្នាក់ទៀត បានរងរបួស នៅក្នុងករណី បាញ់ប្រហារ ដែលមានការគ្រោងទុកមួយ នៅក្នុងបុរីញូវថោន ដែលមានទីតាំងនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះ ។

ស្ដ្រី និងក្មេងប្រុស ដែលស្លាប់បាត់បង់ជីវិត នៅក្នុងអំពើបាញ់ប្រហារ ខាងលើ ត្រូវបាន គេស្គាល់ឈ្មោះទិត ធារ៉ា ភេទស្រី អាយុ ២៦ ឆ្នាំ ជាបុគ្គលិក ធនាគារកាណាឌីយ៉ា មានទីលំនៅ ផ្ទះចំណុចកើតហេតុខាងលើ និងក្មួយ ប្រុសម្នាក់ទៀត ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ធារ៉ា អាយុជាង ១ ខួប ។ ដោយឡែកស្ដ្រី ដែលរងរបួស ត្រូវជា បងប្អូនដែរនោះ ឈ្មោះ ទិត សុម៉ាឡែន អាយុ ៣៥ ឆ្នាំ អតីតតារាចម្រៀងមិនសូវល្បីឈ្មោះមួយរូបផងដែរ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ប្រភពព័ត៌មាន​​​ពីកន្លែង​​​កើតហេតុ បានឱ្យដឹងថា នៅមុន​​​ពេលកើតហេតុ ស្ដ្រីរងគ្រោះ ដែលធ្វើ​​​ដំណើរពីកន្លែង ធ្វើការមកផ្ទះ ដោយ រថយន្ដក្រុមហ៊ុន​​​ជូនមកនោះ ពេលមកដល់មុខផ្ទះ បានចុះ​​​ពីរថយន្ដ ដើរសំដៅចូលទៅ ក្នុងផ្ទះ ស្រាប់តែមាន​​​មនុស្សម្នាក់ ដែលឈរ ចាំនៅក្បែរនោះ បានដើរសំដៅទៅ រួចហើយ ដកកាំភ្លើង បាញ់ ប្រហារអស់ជាច្រើនគ្រាប់ ធ្វើឱ្យជនរងគ្រោះមីង និងក្មួយ ត្រូវគ្រាប់កាំភ្លើង ហើយខ្មាន់កាំភ្លើង ក៏បានរត់ឡើង ជិះម៉ូតូគេចខ្លួនបាត់ទៅ។

តាមការសន្និដ្ឋាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីបាញ់ប្រហារខាងលើនេះ ជារឿងគំនុំ ឬជាឃាតក ស៊ីឈ្នួលបាញ់សម្លាប់ ច្រើនជាងករណីប្លន់ ព្រោះក្រោយបាញ់ប្រហារ ហើយ ជនសង្ស័យ មិនបានយកទ្រព្យ សម្បត្ដិ របស់ជនរងគ្រោះនោះទេ។ ប្រភពបង្ហើបពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា ករណីបាញ់សម្លាប់នេះ អាចជាការបាញ់ច្រឡំ ពោលមុខសញ្ញាបាញ់ប្រហាររបស់ជនសង្ស័យ អាចសំដៅលើស្រ្តីជាបង ឈ្មោះ ទិត សុម៉ាឡែន ដែលអតីតជាតារា ចម្រៀង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative