គ្រោះថ្នាក់​​​ចរាចរណ៍​​​ថ្ងៃទី៨ មេសា មានមនុស្ស​​​ស្លាប់៣នាក់ របួសធ្ងន់៣៥នាក់

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង នៅទូទាំង ប្រទេស ១៥លើក (យប់ ៥លើក), បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ម្នាក់), របួសធ្ងន់ ២១នាក់ (ស្រី៩នាក់) និងរបួសស្រាល ១៤ នាក់ (ស្រី ៣ នាក់)។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ទាំង ១៥លើក បានបង្កឲ្យខូចខាត យានយន្តសរុប ២៦គ្រឿង ក្នុងនោះម៉ូតូ ១៦គ្រឿង, រថយន្តធុនតូច ៦គ្រឿង, រថយន្តធុនតូច ១គ្រឿង, យាន្តផ្សេងៗ ៣គ្រឿង ។

ប្រភពខាងលើឲ្យដឹងបន្តទៀតថា មូលហេតុ បណ្តាលមកពីលើស ល្បឿន៧លើក ,មិនគោរពសិទ្ធិ ២លើក,មិន ប្រកាន់ស្តាំ ២លើក,ប្រជែងគ្រោះថ្នាក់ ២លើក, ស្រវឹង ១លើក, កត្តាផ្សេងៗ ១លើក, ក្នុងនោះគ្រោះ ថ្នាក់ជិះម៉ូតូមិន ពាក់មួកសុវត្ថិភាព ១៣ នាក់ (យប់ ៦នាក់)។

ចំពោះរថយន្តដែលទទួលរងការផាក ពិន័យនៅអង្គភាព នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មានចំនួន ៩៣គ្រឿង គឺ រថយន្តទេសចរណ៍ ២គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៣៣គ្រឿង, និង រថយន្តដឹកទំនិញធុនធំ ៥៨គ្រឿង ។

រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១៣គ្រឿង, នៅស្នង ការដ្ឋាននគរបាល រាជធានី/ខេត្ត ២៩គ្រឿង និងនៅនាយកដ្ឋាន សណ្តាប់ធ្នាប់ ៥១គ្រឿង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative