ក្រុមហ៊ុន​​​ទូរស័ព្ទ ប៊ីឡាញ និងស្មាត រងការ​​​ព្រមាន​​​ពីក្រសួង​​​ប្រៃសណីយ៍ រឿង​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​បំពាន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញលិខិតព្រមានដល់ ក្រុមហ៊ុនទូរស័ព្ទពីរ គឺក្រុមហ៊ុនប៊ីឡាញ និងស្មាត អំពីការបំពានលើ ប្រកាសរបស់អន្តរក្រសួង កាលពីឆ្នាំ២០០៩ ហើយថានឹងចាត់ការ តាមផ្លូវច្បាប់ប្រសិន បើក្រុមហ៊ុនទាំងពីរ នៅតែបន្តបំពាន។

ក្រុមហ៊ុន​​​ទូរស័ព្ទ ប៊ីឡាញ និងស្មាត រងការ​​​ព្រមាន​​​ពីក្រសួង​​​ប្រៃសណីយ៍ រឿង​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​បំពាន

លិខិតដែលនិយ័តករ ទូរគមនាគមន៍នៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផ្ញើ ជូនក្រុមហ៊ុនទាំងពីរ បញ្ជាក់ថា ក្រុមហ៊ុនទាំងពីរមិនគោរព តាមប្រកាសអន្តរក្រសួង លេខ២៣២ ចុះថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០០៩ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើប្រកាសនោះ ដោយសារតែជម្លោះតម្លៃ និងដើម្បីបង្កើតអត្រា អប្បបរមានៃសេវា ទូរស័ព្ទចល័ត លើតុ និងតម្លៃភ្ជាប់ប្រព័ន្ធ។

លិខិតរបស់និយ័តករ ទូរគមនាគមន៍បាន បញ្ជាក់ថា ការផ្សព្វផ្សាយអំពីកម្មវិធី ប្ដូរប្រាក់របស់ ក្រុមហ៊ុនប៊ីឡាញ និងស្មាតបានរំលោភ លើបទបញ្ជាលេខ ២៣២ ចុះថ្ងៃទី៧ខែធ្នូ ឆ្នាំ២០០៩ ។ ការផ្សព្វផ្សាយនៃការ ផ្ដល់អត្រាការ ហៅចេញក្នុងបណ្ដាញ មិនយុត្ដិធម៌ ដូចជា ២ដុល្លាររបស់ស្មាត មានតម្លៃហៅចេញ ៣០ដុល្លារ និង២ដុល្លាររបស់ប៊ីឡាញ មានតម្លៃ៥០ដុល្លារ ។

ការផ្សាយពាណិជ្ជកម្មនេះ ជាការផ្ដល់ជូនដោយមិនស្មើភាពគ្នាសម្រាប់ អត្រាក្នុងប្រព័ន្ធ ដូចជាស្មាត ២ដុល្លារអាចប្ដូរ បាន៣០ដុល្លារ រីឯប៊ីឡាញ ២ ដុល្លារ អាចប្ដូរបាន ៥០ដុល្លារ នោះ។ យ៉ាងក៏ដោយនិយ័តករ ទូរគមនាគមន៍ បញ្ជាឲ្យក្រុមហ៊ុន  ទាំងនោះបញ្ឈប់ការ ផ្សព្វផ្សាយពាណិជ្ជកម្ម បែបនោះជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative