រថយន្ដ​​​ហំាមើ ចងកំហឹង​​​នឹង​​​បង្គោលភ្លើង នៅខាងមុខ​​​វិទ្យាល័យ ឥន្ទ្រទេវី

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

រថយន្ដហាំមើ ពណ៌លឿង មួយគ្រឿង ទំនងជាម្ចាស់​​​របស់ងងុយ ដេក ឫម្ចាស់វាស្រវឹងពេក បានជាខឹងចង​​​កំហឹងបង្គោល ភ្លើងខ្ទេចអស់ ចំណែកបង្គោល បង្គោលភ្លើងបានត្រឹមម៉ា ទ្រេត។ ក្រោយកើតហេតុ​​​ម្ចាស់ហំាមើ បានចុះដោះ​​​ស្លាកលេខ រថយន្ដ​​​ខ្លួនចេញ ដើម្បីកុំឲ្យ កាសែតថត ។ បើតតាមសេចក្ដី រាយការណ៍ ឲ្យដឹងថា ម្ចាស់ហំាមើ ជាកូនលោក ផ្កាយ ហើយមានបក្ខពួកគ្នាខ្នង សម្ញែង កាំភ្លើង ពេញផ្លូវ ប៉ុន្ដែទោះយ៉ាងនគរបាលចរាចរណ៍ក្រុង បានមកយករថយន្ដ ហំាមើទៅទុក នៅសាលា រាជធានីដើម្បីចាត់វិធានការតាម ច្បាប់ ពោលគឺ សងថ្លៃការខូចខាត ទ្រព្យសម្បត្ដិនិងដាក់ពិន័យ ចំពោះបង្កហេតុនេះ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាល មូលដ្ឋានបញ្ជាក់ថា ហេតុការណ៍​​​បានកើតឡើង កាលពីវេលា​​​ម៉ោង១០និង៣០ នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅលើដង​​​ផ្លូវលេខ៣១៧ ខាងត្បូង​​​វិទ្យាល័យ​​​ឥន្ទ្រទេវី ស្ថិតក្នុង​​​សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងហេតុរថយន្ដ ហំាមើបុកបង្គោល នគរបាលមូលដ្ឋាន រួមទាំងសមត្ថកិច្ច ចរាចរមិន បានអំពីអត្ដសញ្ញាណជាក់លាក់របស់ជនបង្ក ប៉ុន្ដែមានអ្នកលួចខ្សឹបថា ជនបង្កហេតុ ជាកូនរបស់លោក ឧត្ដសេនីយមួយរូប។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative