គ្រោះថ្នាក់​​​ចរាចរណ៍​​​ថ្ងៃទី៧​​​មេសា មានមនុស្ស​​​ស្លាប់​​​១នាក់ និង​​​របួសធ្ងន់​​​១៩នាក់

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅទូទាំងប្រទេស ៨លើក (យប់០២លើក), បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ប្រុស), របួសធ្ងន់ ៨នាក់ (ស្រី០២នាក់) និងរបួសស្រាល ១១ នាក់ (ស្រី ៣ នាក់)។

រូបភាពទស្សនាវដ្តី សុខភាពយើង

រូបភាពទស្សនាវដ្តី សុខភាពយើង

អគ្គស្នងការដ្ឋាន​​​នគរបាលជាតិ​​​បានឲ្យដឹងថា គ្រោះថ្នាក់​​​ចរាចរណ៍ទាំង ៨លើក បានបង្ក​​​ឲ្យខូចខាត យានយន្ត សរុប ១២គ្រឿង ក្នុងនោះម៉ូតូ ៩គ្រឿង, រថយន្តធុនតូច ២គ្រឿង, យាន្តផ្សេងៗ ១គ្រឿង និងថ្មើរជើង ម្នាក់។ ប្រភពខាងលើឲ្យដឹងបន្តទៀត ថាមូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ មកពីលើសល្បឿន ៣លើក ,មិន ប្រកាន់ស្តាំ ១លើក, ស្រវឹង ១លើក ប្រជែងគ្រោះថ្នាក់ ២លើក,កត្តាផ្សេងៗ ១លើក, ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិន ពាក់មួកសុវត្ថិភាព ៩ នាក់ (យប់)។

ចំពោះរថយន្តដែលទទួល រងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣នេះ មានចំនួន ១៣៤ គ្រឿង គឺ រថយន្តទេសចរណ៍ ៤៣គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៦៧គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ៥គ្រឿង,និង រថយន្តដឹកទំនិញធុនធំ ១៩គ្រឿង ។

រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៩៦គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៣៨គ្រឿង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative