កម្មការិនីម្នាក់​​​ដួលសន្លប់ ដឹកទៅ​​​ជិតដល់​​​មន្ទីរពេទ្យ ដាច់ខ្យល់ស្លាប់

កម្មការិនី នៅរោងចក្រ ផ្លេកថាមម្នាក់បាន ដួលសន្លប់ នៅក្នុងរោងចក្រ ត្រូវភាគីរោងចក្រ បញ្ជូនឲ្យពេទ្យរោងចក្រ ព្យាបាល ប៉ុន្តែខណៈពេទ្យ ពិនិត្យរួចហើយ បានប្រាប់ភាគីរោងចក្រថា ស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរណាស់ ឲ្យភាគីរោងចក្រ ហៅសាមុយមន្ទីរពេទ្យ បែកចាន ដឹកយកទៅសង្គ្រោះ តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ ពេលដឹកជិតដល់មន្ទីរពេទ្យ នារីរងគ្រោះបានដាច់ខ្យល់ស្លាប់ គ្រូពេទ្យបែកចានបាន អះអាងថា ដោយសារជំងឺ គាំងបេះដូង ភ្លាមៗនោះ ក្រុមគ្រួសារនារីរងគ្រោះ មកដល់ក៏មាន ការសង្ស័យថា កូនស្រីរបស់គាត់ប្រហែល ជាគេវាយ ឬមួយត្រូវថ្នាំពុល ប៉ុន្តែដោយសារមានការពន្យល់ ពីនគរបាល និងគ្រួពេទ្យទើបយល់ព្រម មិនដាក់ពាក្យបណ្តឹង និងសុំយក សពកូនស្រីទៅផ្ទះដើម្បីធ្វើ បុណ្យតាមប្រពៃណី។ 

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ហេតុការនេះ​​​កើតឡើង កាលពីវេលាម៉ោង​​​២និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុង រោងចក្រ​​​កាត់ដេរ​​​សម្លៀក បំពាក់ផេ្លកថាម ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពី​​​ក្រុមគ្រួសារនារី​​​រងគ្រោះបាន ឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហ៊ិន សារ៉ាត់ អាយុ២៩ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ រស់នៅភូមិចំការលើ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នារីរងគ្រោះស្លាប់ពេល បញ្ជូនជិតដល់មន្ទីរពេទ្យបែកចាន។

លោក ចាប ចាន់ថា អធិការង នគរបាល ខណ្ឌពោធិ៍សែនជ័យ ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែ ឈរធ្វើការនៅក្នុងរោងចក្រ ស្រាប់តែដួលសន្លប់បាត់ស្មារតី ភ្លាមៗនោះ តំណាងរោងចក្របាន បញ្ជូនទៅកាន់ពេទ្យប្រចាំនៅ ក្នុងរោចក្រឲ្យជួយព្យាបាល ប៉ុន្តែបន្ទាប់ហៅគ្រូពេទ្យ ប្រចាំនៅក្នុងរោងចក្រ ពិនិត្យរួចហើយ ឃើញថា ធ្ងន់ធ្ងរពេកជួយមិនបានក៏ឲ្យតំណាងរោងចក្រ ហៅសាមុយ បែកចានមកដឹកយកទៅសង្គ្រោះតែដឹក មិនទាន់ដល់មន្ទីរពេទ្យផងស្រាប់តែនាងដាច់ខ្យល់ ស្លាប់បាត់បង់ជីវិតតែម្តងទៅ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកបានបន្តទៀតថា ឪពុកម្តាយ​​​របស់នារីរងគ្រោះ​​​បានមក​​​ដល់ហើយ បានឲ្យ​​​នគរបាល​​​ធ្វើកោសលវិច្ឆ័យ ទៅលើសាកសព​​​កូនស្រីរបស់ ដោយគាត់​​​សង្ស័យថា មានគេវាយដំ​​​កូនស្រីរបស់ ឬមួយក៏កូនស្រី​​​របស់គាត់ ត្រូវថ្នាំពុល ទើបបណ្តាល​​​ឲ្យកូនស្រីរបស់​​​ស្លាប់យ៉ាង ឆាប់រហ័សបែបនេះ ប៉ុន្តែដោយសារ​​​តែមាន ការអះអាងពី​​​ក្រុមគ្រូពេទ្យ រួមនិងនគរបាល​​​បានពន្យល់ដល់​​​ឪពុកម្តាយ នារីរងគ្រោះ ទើបគាត់ឈប់ឲ្យ​​​ធ្វើកោសលវិច្ឆ័យ និងបានសុំយក​​​សពកូនស្រីទៅ​​​កាន់លំនៅដ្ឋាន​​​ដើម្បី ធ្វើបុណ្យទៅតាមប្រពៃណី។

បើតាមការសាកសួរកម្មករ កម្មការិនី នៅខាងមុខរោងចក្របាននិយាយថា ជនរងគ្រោះស្លាប់មិនដឹង មកពីមូលហេតុអ្វីនោះទេ តែបើគ្រូពេទ្យសន្និដ្ឋានថា ជំងឺគាំងបេះដូង ដូច្នេះហើយការស្លាប់ របស់នារីរងគ្រោះគឺដោយសារការ ធ្វេសប្រហែសរបស់ភាគីរោងចក្រ ដោយភ្លាមៗ មិនបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ ដោយព្យាយាម នៅព្យាបាលក្នុងរោងចក្រ ទុករហូតដល់ជនរងគ្រោះធ្ងន់ធ្ងរ ទើបស្រវេស្រវ៉ាហៅ រថយន្តមកដឹកយកទៅសង្គ្រោះ ម្យ៉ាងវិញទៀតភ្លាមៗនោះភាគីរោងចក្រហាក់បីដូចជា មានបំណងចង់បិទបាំង ព័ត៌មានពីនគរបាល ប៉ុន្តែដោយសារទ័ល ច្រករាយការណ៍ប្រាប់នគរបាល ដូច្នេះជនរងគ្រោះស្លាប់នេះហាក់បីដូចជានៅមានអាថ៍កំបាំងនៅឡើយ បើជាករណីផ្សេង វិញ អ្នកស្លាប់ពិតជារងភាពអយុត្តិធម៌ណាស់ ។

ប៉ុន្តែករណីខាងលើនេះនគរបាលបានបញ្ជាក់យ៉ាងច្បាស់ថា គ្រូ ពេទ្យបែកចានអះអាងថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូងមិនមានករណីផ្សេងនោះទេប៉ុន្តែដោយស្ថានភាពជំងឺធ្ងន់ជ្រុលទើបបញ្ជូនមកមិនដល់មន្ទីរពេទ្យក៏ស្លាប់។ បច្ចុប្បន្នសាកសពត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative