ក្មេងស្រីទំនើង​​​​មួយក្រុម​​​បើករថយន្ដ​​​លឿន​​​ដូចហោះ បុកម៉ូតូ​​​នគរបាល ប៉ើង៥-៦​​​ម៉ែត្រ រួចហាម​​​សមត្ថកិច្ចយករថយន្ដ​​​ចេញ

ឪពុករបស់ក្មេងទំនើង បានទៅដល់កន្លែងកើតហេតុ ហើយរកវាយមន្រ្តីនគរបាល ចរាចរទៀត។ ក្មេងស្រីទំនើង ស្លៀកពាក់ជា សិស្សសាលាមួយក្រុម ទំនងអាងឪពុកម្ដាយ របស់ខ្លួន មានបុណ្យស័ក្ដិធំ បានបើករថយន្ដ លឿនដូចហោះ រួចហើយទៅបុកមន្ដ្រីនគរ បាលម្នាក់ ពេលកំពុងជិះម៉ូតូតែម្នាក់ឯង បណ្ដាលឱ្យខ្ទាត៥-៦ម៉ែត្រ រងរបួសធ្ងន់ ប៉ុន្ដែក្រុមក្មេងទំនើងទាំងនេះ បានស្រែកឡាំ ប៉ាឡូឡា ដោយរារាំងមិនឱ្យសមត្ថកិច្ចចរាចរ និងសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅជួយអន្ដរាគមន៍នោះយករថយន្ដចេញពីកន្លែងកើតហេតុ  ដោយពួកគេអះអាងថា ចាំឪពុករបស់ខ្លួន មកដោះស្រាយ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ករណីក្រុមក្មេងស្រីស្ទាវ ៤-៥នាក់ បើក រថយន្ដលឿនដូចហោះ រួចទៅបុកមន្ដ្រីនគរ បាលបណ្ដាល​​​ឱ្យរងរបួស​​​ធ្ងន់ខាង​​​លើនេះ បានកើតឡើង​​​កាលពីវេលា​​​ម៉ោងប្រមាណ​​​៣រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាម​​​បណ្ដោយ​​​ផ្លូវលេខ៩៩ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេបានឃើញ​​​រថយន្ដកាមរីឆ្លាម​​​មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2G-8740 បើកនិងជិះដោយក្មេងស្រីមួយក្រុម ស្លៀក ពាក់ជាសិស្សសាលា​​​អាយុប្រហែល២០ឆ្នាំ តាមបណ្ដោយផ្លូវលេខ៤៦៦ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់​​​ចំណុចផ្លូវលេខ៩៩ បានបុកមន្ដ្រី នគរបាលម្នាក់ កំពុងជិះម៉ូតូ ពាក់ស្លាកលេខ ន.ប ៦៦៦៧ បណ្ដាលឱ្យមន្ដ្រីនគរបាលរូប នេះប៉ើង ៥-៦ម៉ែត្ររងរបួសធ្ងន់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សេចក្ដី​​​រាយការណ៍​​​បានបន្ដថា ក្រោយពី មានករណីនេះ​​​កើតឡើង កម្លាំង​​​សមត្ថកិច្ច ចរាចរ និងសមត្ថកិច្ច​​​មូលដ្ឋាន បានចុះទៅ ជួយអន្ដរាគមន៍​​​និងធ្វើការ​​​វាស់វែង ប៉ុន្ដែពេល សមត្ថកិច្ច​​​ទៅដល់ ក្មេងស្រី​​​ទំនើងទាំងនេះ បាននាំគ្នារារាំង​​​និងស្រែកឡូឡា មិនឱ្យសមត្ថកិច្ចយករថយន្ដ ចេញពីកន្លែង កើតហេតុ ដោយសារនិយាយថា  ចាំឪពុក របស់គេមកដោះស្រាយ ។

ជាមួយគ្នានេះ ក្រុមក្មេងស្រីទំនើង​​​ជាសិស្សសាលាខាងលើ បានយកទូរស័ព្ទទំនើបរបស់ខ្លួន ដេញថតសមត្ថកិច្ច និងអ្នកកាសែត ដែលចុះ យកព័ត៌មាននៅកន្លែងកើតហេតុនោះ ។

ហើយមួយសន្ទុះក្រោយមក មានក្រុមក្មេងស្ទាវប្រុស៣ទៅ៤នាក់ ដែលជាមិត្តភ័ក្រ បានមកកាន់តែកន្លែងកើតហេតុ ក្នុងគោលបំណងមួយជួយអន្តរាគមន៍ផងដែរ។

រូបភាពគេហទំព័រ ដើមអម្ពិល

បុរសម្នាក់ពាក់ខោអាវខ្មៅ កំពុងនិយាយទូរស័ព្ទ ជាឪពុករបស់ក្មេងស្រីទំនើង

មជ្ឈដ្ឋានមួយ​​​​​​ចំនួនសង្ឃឹមថា ស្នងការ នគរបាល​​​​​​រាជធានីភ្នំពេញ លោកឧត្ដម​​​សេនីយ៍ ផ្កាយ៣ ជួន សុវណ្ណ នឹងបញ្ជាឱ្យចាត់ការ​​​រឿងនេះជាបន្ទាន់ ហើយស្ទូច យករថយន្ដ​​​របស់ក្រុម​​​ក្មេងស្រី ទំនើងខាងលើ រក្សាទុកជា​​​បណ្ដោះអាសន្ន ដើម្បីដោះស្រាយបន្ដទៀត កុំឱ្យពួកគេមកធ្វើ​​​សកម្មភាពទំនើង​​​បែបនេះ ដោយអាងអំណាច​​​​​​និងបុណ្យឪពុកម្ដាយរបស់ខ្លួន ។

សេចក្តីរាយការណ៍ បានបន្តថា មួយសន្ទុះក្រោយមក គេបានឃើញឪពុករបស់ក្រុមក្មេងស្ទាវ ទាំងនេះ បានមកដល់ កន្លែងកើតហេតុ ហើយរករឿង និងចង់វាយមន្រ្តីនគរបាល ចរាចរទៀត ។

ពេលមកដល់កន្លែងកើតហេតុ ឪពុក របស់ក្មេងស្រីទំនើង ដែលស្លៀកពាក់ឈុត អង្គរក្ស អមដោយអ្នកបើករថយន្ដម្នាក់និង អង្គរក្សម្នាក់ធ្វើដំណើរតាមរថយន្ដវីហ្គោ ពណ៌ស្ករ បានប្រើពាក្យសំដីហាក់បីដូចជា មិនសាកសមជាអ្នកចេះដឹង ហើយបានប្រើ ពាក្យសំដី ដោយអួតអាងថា រូបគេនិងទិញ ម៉ូតូរបស់មន្ដ្រីនគរបាល យកតែម្ដង ដើម្បី បញ្ចប់រឿង ។

ជាមួយគ្នានេះ បុរសជាឪពុកក្មេងស្រី ទំនើង ដែលគេមិនស្គាល់ឈ្មោះ និងមិនដឹង ថា បម្រើការងារនៅក្រសួងស្ថាប័នណានោះ ចង់រករឿងនិងវាយមន្ដ្រីនគរបាលចរាចរណ៍ ទៀតផង ពេលកំពុងចុះមកជួយអន្ដរាគមន៍។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំ គ្នារិះគន់យ៉ាងចាស់ដៃ ចំពោះបុរសជាឪពុក ដែលកាន់ជើងកូនស្រីខ្លាំងពេក ហើយមិន ដឹងខុសត្រូវបែរជាមកស្រែកឡូឡា និងចង់ វាយសមត្ថកិច្ចទៀត។

យ៉ាងណាក៏ដោយ បើទោះបីគ្មាននរណា ម្នាក់ស្គាល់អត្ដសញ្ញាណ បុរសជាឪពុកក្មេង ស្រីទំនើងទាំងនេះ ប៉ុន្ដែគេបានឃើញស្លាក របស់ព្រឹទ្ធសភា នៅក្នុងរថយន្ដ ដូច្នេះគេ សង្ស័យថា បុរសរូបនេះ ធ្វើការស្ថាប័ន ព្រឹទ្ធសភា។

ដោយសារតែមាន ស្ថានភាពបែបនេះ សមត្ថកិច្ច បានសម្រេចយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការនគរបាល ខណ្ឌចំការមន ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative