ប្ដីប្រពន្ធខ្មែរ​​​ឥស្លាម ទាស់គ្នា​​​រឿងចែក​​​លុយមិនស្មើ ប្ដីស្ទុះ​​​ទៅយក​​​កាំបិត កាប់ដៃ​​​ប្រពន្ធ​​​ជិតដាច់

ប្ដីប្រពន្ធ ជនជាតិខ្មែរ ឥស្លាម មួយគូ ដែលរៀបការ ជាមួយគ្នាអស់រយៈ ពេលជាងមួយឆ្នាំ និងបានចំណង ដៃកូនតូច អាយុទើបជាង២ខែ បានទាស់ទែងគ្នាសុំចែក ផ្លូវ ដោយសារតែរឿង ចែកលុយមិន ស្មើធ្វើ ឱ្យប្ដីទប់ កំហឹងមិនបាន ស្ទុះទៅ យក កាំបិត មកកាប់ដៃប្រពន្ធជិតដាច់ កុំតែបានបងប្អូន និងសាច់ញាតិជួយទាន់ ខណៈដែលពួកគេ ទាំងពីរនាក់ ស្ថិតក្នុង ស្ថានភាព សម្របសម្រួល គ្នាមួយ ដោយមានតាអាចារ្យម្នាក់ជាអ្នក ដោះស្រាយ អមដោយឪពុកម្ដាយទាំងសង ខាង និងបងប្អូនមួយ ចំនួនទៀត ហើយធ្វើ ឡើងនៅក្នុងព្រះវិហាររបស់ជនជាតិខ្មែរ ឥស្លាម ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ករណីទំនាស់ចែកផ្លូវគ្នាដោយសារតែ ចែកលុយមិនស្មើរបស់ជនជាតិខ្មែរឥស្លាម ទាំងពីរនាក់ប្ដីប្រពន្ធខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅភូមិ ទួលង៉ក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្ដ កណ្ដាល ប៉ុន្ដែក្រោយមានករណីយកកាំបិត កាប់ដៃប្រពន្ធខាងលើនេះ រួចមកបុរសជាប្ដី ត្រូវបានកម្លាំងនគរបាល នាយកដ្ឋាន ព្រហ្ម ទណ្ឌឃាត់ខ្លួន ខណៈដែលស្ដ្រីជាប្រពន្ធ ត្រូវ បានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ ។

ស្ដ្រីជាប្រពន្ធឈ្មោះលឹម ប៉ាទីម៉ា ប៉ាទី អាយុ២២ឆ្នាំ បានប្រាប់អ្នកកាសែតនៅ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នា រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ថា ប្ដី របស់ខ្លួនឈ្មោះលាស់ ការីយ៉ា អាយុ២៨ឆ្នាំ ហើយបានរៀបអាពាហ៍ ពិពាហ៍ ជាមួយគ្នា អស់រយៈពេលជាងមួយឆ្នាំមកហើយ និង កើតបានកូនម្នាក់ អាយុទើបជាង២ខែ ។ ស្ដ្រី ជាប្រពន្ធរូបនេះ បានរៀបរាប់ពីដំណើរដើម ទង នៃសាច់រឿងចែកផ្លូវគ្នាខាងលើនេះថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣កន្លង ទៅនេះ ប្ដីរបស់ខ្លួន បានយកលុយចំនួន ១១៤៦ដុល្លារ ចុះចេញពីផ្ទះ ដោយមិនបាន ប្រាប់មួយម៉ាត់ ពេលនោះប្រពន្ធសួររកលុយ តែត្រូវបានប្ដីរបស់ខ្លួនឆ្លើយថា លុយទាំងនេះ ចាយអស់ហើយ ។

ផ្ដើមចេញពីរឿងរ៉ាវខាងលើនេះ បានធ្វើ ឱ្យពួកគេទាំងពីរនាក់ រិតតែមើលមុខគ្នាលែង បាន រហូតកាន់តែមានទំនាស់ក្នុងគ្រួសារ ខ្លាំងៗ ហើយម្ដាយក្មេករបស់ខ្លួនក៏បានឱ្យ កូនប្រុស ដែលជាប្ដីនេះ សុំចែកលុយគ្នាម្នាក់ ៥០០០ដុល្លារ ដើម្បីលែងលះគ្នា ។ ប៉ុន្ដែស្ដ្រី ជាប្រពន្ធរូបនេះ  បានអះអាងថា មិនអាចធ្វើ តាមចំពោះការទាមទាររបស់ប្ដី ដែលមាន ម៉ែក្មេកនៅពីក្រោយ ខ្នងនោះឡើយ ដោយ សារតែគាត់បញ្ជាក់ថា លុយចំនួន១ម៉ឺនដុល្លារ ដែលប្ដីចង់ចែកនេះ គឺជាញើសឈាមរកស៊ី របស់ខ្លួនតែម្នាក់ឯងនោះទេ ។

បើតាមស្ដ្រីជាភរិយារូបនេះ ដោយសារ មានរឿងរ៉ាវមិនអាចត្រូវរ៉ូវគ្នាបាន ទើបភាគី ទាំងពីរ ធ្វើការសម្របសម្រួលគ្នា ដោយ មាន ការចូលរួមពីលោកតាអាចារ្យម្នាក់ ។ នៅ ពេលកំពុងសម្របសម្រួលគ្នា កាលពីវេលា ម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ ស្រាប់តែប្ដីផ្ទុះកំហឹង រួចហើយ ស្ទុះទៅក្របួចកអាវឪពុកក្មេក ប៉ុន្ដែត្រូវបាន រូបនាងជាភរិយា ជួយឃាត់ ក៏ត្រូវលោកប្ដី ស្ទុះទៅយកកាំបិតបន្ទួសមកកាប់ដៃប្រពន្ធ ស្ទើរដាច់ បណ្ដាលឱ្យរងរបួសធ្ងន់ ភ្លាមៗ នោះ ត្រូវបានបងប្អូន និងសាច់ញាតិជួយឃាត់ ទាន់ កុំអីដៃប្រពន្ធដាច់ជាមិនខាន ។ បន្ទាប់ ពីមានករណីនេះកើតឡើង បុរសជាប្ដីនៅតែ មិនអស់ចិត្ដ ក៏ទៅវាយក្បាលប្រពន្ធនិងរបស់ រឹងថែមទៀត ។

ប្រភពព័ត៌មានពីស្ដ្រីរូបនេះ ក្រោយពី មានហេតុការណ៍ខាងលើ បុរសជាប្ដីរបស់ខ្លួន ត្រូវបានឃាត់ខ្លួន ហើយនាំមកកាន់នាយក ដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ ការ បន្ដទៀត ខណៈដែលប្ដីរូបនេះបានអះ អាងថា រូបគេនឹងរត់ការមិនឱ្យ ជាប់ខ្នោះខ្នាង ឡើយ ព្រោះតែអំណាចទឹកប្រាក់ ។ ស្ដ្រីជា ប្រពន្ធរូបនេះ បានអំពាវនាវឱ្យសមត្ថកិច្ច ព្រហ្មទណ្ឌចាត់ការ ឱ្យបានតឹងរឹងជាទីបំផុត បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវ ច្បាប់ ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative