កំពុងផ្សា​​​ទ្វារដែក ត្រូវចរន្ដ​​​ភ្លើងឆក់ រួចយក​​​ជនរងគ្រោះ​​​ទៅជ្រមុជ​​​ក្នុងភក់

ជនរងគ្រោះ គ្រោងចូលរោងការនៅ ថ្ងៃទី១២ ខែមេសា

ដោយសារតែតាមជំនឿតៗ គ្នា បុរសម្នាក់ ក្រោយពីឆ្លងចរន្ដអគ្គិសនី ពេលកំពុងផ្សាទ្វារដែក ស្រាប់តែត្រូវបង ប្អូន និងសាច់ញាតិយកទៅជ្រមុជក្នុងភក់ ក្នុងគោលបំណង ឱ្យជនរងគ្រោះដឹងខ្លួន ឡើងវិញ ប៉ុន្ដែ ដោយសារតែការធ្វើតាម ជំនឿខាងលើនេះ ពុំមានប្រសិទ្ធភាព ទើប បងប្អូន និងសាច់ញាតិសម្រេចបញ្ជូន ជនរង គ្រោះទៅកាន់មន្ទីរពេទ្យវិញ កុំអីជនរង គ្រោះរូបនេះនឹងស្លាប់ជាក់ជាមិនខានទេ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​សេចក្ដី​​​រាយការណ៍ ពីប្រជា ពលរដ្ឋ នៅកន្លែងកើតហេតុ​​​បានឱ្យដឹងថា ករណី​​​ឆក់ខ្សែភ្លើង ទៅលើបុរស​​​ជាងផ្សា ដែក និងជួសជុលម៉ូតូ​​​ខាងលើនេះ​​​បានកើត ឡើង កាលពីវេលាម៉ោង ៨ និង១៥នាទី ព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៣ ស្ថិត នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ប្រជាពលរដ្ឋបាន និយាយថា ជនរងគ្រោះ​​​ដែលត្រូវចរន្ដភ្លើង ឆក់រហូតដល់សន្លប់បាត់ស្មារតីខាងលើនេះ ឈ្មោះ ជួន វិន័យ អាយុ ៣០ឆ្នាំ មុខរបរ ជា ជាងជួសជុលម៉ូតូ និងផ្សាដែក ស្នាក់នៅ កន្លែងកើតហេតុខាងលើ ហើយគ្រោងរៀប ការ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៣ ខាងមុខនេះ ប៉ុន្ដែ បែរជាជួបគ្រោះអកុសល បែបនេះទៅ ។

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាមប្រជាពលរដ្ឋ និងសាច់​​​ញាតិជន រងគ្រោះ បានឱ្យដឹងថា មុនពេល​​​កើតហេតុ លោក ជួន វិន័យ ពេលកំពុង​​​ផ្សាទ្វារដែក តែម្នាក់ឯង ក៏ត្រូវចរន្ដ​​​ភ្លើងឆក់ បណ្ដាល ឱ្យ ជនរងគ្រោះ​​​ដួលសន្លប់​​​ស្ដូកស្ដឹង នៅកន្លែង កើតហេតុ ហើយពេលនោះ កុំតែបានបង ប្អូនឃើញទាន់ ហើយរត់ទៅ​​​បិទបារ៉ែតភ្លើង កុំអីឆក់ស្លាប់បាត់ទៅហើយ ។

ក្រោយកើត ហេតុ ទាំងសាច់ញាតិ និងប្រជាពលរដ្ឋមួយ ចំនួននៅក្បែរនោះ ដែលតែងតែជឿតៗគ្នា  បានយកជនរងគ្រោះ ទៅកប់ក្នុងភក់ ដើម្បី សង្គ្រោះជីវិត ប៉ុន្ដែ ស្ថានភាពនៅតែមិន ធូរ ស្រាល សាច់ញាតិ និងបងប្អូនក៏សម្រេចដឹក ជនរងគ្រោះ តាមម៉ូតូទៅមន្ទីរពេទ្យ ។ ប៉ុន្ដែ ពេលធ្វើដំណើរដល់ភូមិត្រញំងឈូក ទល់មុខក្លោង ទ្វារ វត្ដត្រញំងឈូក ដោយផ្លូវ លំបាក មានភក់ល្បាប់ច្រើនធ្វើឱ្យម៉ូតូរលត់ ម៉ាស៊ីន ទៅមុខលែងរួច ។ ដោយសារស្ថាន ភាពបែបនេះ សាច់ញាតិជនរងគ្រោះបាន ទូរស័ព្ទឱ្យក្រុមសង្គ្រោះ និងរថយន្ដសង្គ្រោះ បន្ទាន់ របស់អង្គភាព ៧១១ នៃកងពលតូច លេខ ៧០ ដឹកជនរងគ្រោះជាបន្ទាន់ទៅកាន់ មន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យលោកសង្ឃ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative