គ្រូពេទ្យ និងបុគ្គលិក មន្ទីរពេទ្យ​​​កាល់ម៉ែត​​​បរិច្ចាគឈាម ជូនមជ្ឈមណ្ឌល​​​ជាតិផ្ដល់ឈាម

ថ្នាក់ដឹកនាំ គ្រូពេទ្យនិងបុគ្គ លិកនៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន១៧៤ នាក់ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ នេះ បានរៀបចំកម្មវិធី បរិច្ចាគឈាមដោយ ស្ម័គ្រចិត្ដជូន​​​ដល់មជ្ឈមណ្ឌល​​​ជាតិផ្ដល់ឈាម ដើម្បីយកទៅជួយជនរងគ្រោះទាំងឡាយ ណា ដែលត្រូវការឈាមជាចាំបាច់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

កម្មវិធីបរិច្ចាគ​​​ឈាមខាងលើនេះ រៀបចំ ឡើងដោយក្រុមហ៊ុន​​​ទឹកបរិសុទ្ធ​​​វីតាល់ ដោយ បានឧបត្ថម្ភ​​​ទឹកសុទ្ធ ដូចអ្វីដែល​​​ក្រុមហ៊ុន តែងតែបានធ្វើឡើង​​​នាពេលកន្លងទៅ ។

លោកវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក មន្ទីរពេទ្យ​​​កាល់ម៉ែត បានថ្លែងឱ្យដឹងថា បុគ្គ លិកចំនួន១៧៤នាក់​​​បានចុះឈ្មោះបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ដ ក្នុងនោះ ចាប់ពីថ្នាក់ ដឹកនាំជាន់ខ្ពស់ រហូតដល់​​​បុគ្គលិកកម្មករ កម្មការិនី ហើយសង្ឃឹមថា បុគ្គលិកមន្ទីរពេទ្យ រួមជាមួយ​​​និងបងប្អូន ក្រុមគ្រួសារ ញាតិមិត្ដ នៃអ្នកជំងឺ ដែលកំពុង​​​ត្រូវបានសង្គ្រោះ និង ព្យាបាលនៅមន្ទីរពេទ្យ​​​កាល់ម៉ែតស្ម័គ្រចិត្ដ បន្ថែមទៀត ក្នុងការបរិច្ចាគឈាម ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកវេជ្ជបណ្ឌិត ឈាង រ៉ា បានបន្ដថា ការបរិច្ចាគឈាម គឺជាកាយវិការ​​​មនុស្សធម៌ របស់​​​ប្រជាពលរដ្ឋ​​​គ្រប់រូប ដែលអាច​​​ចូលរួម ចំណែក ក្នុងការ សង្គ្រោះអាយុ​​​ជីវិតបាន ហើយព្រឹត្ដិការណ៍នេះ នឹងក្លាយជា​​​ទម្ងាប់ល្អ ជាគុណធម៌ និងជាវប្បធម៌ នៃការចែករំលែក ដ៏ថ្លៃថ្លា មិនអាច​​​កាត់ថ្លៃបាន។ ប្រធានមជ្ឈមណ្ឌល​​​​​​ជាតិផ្ដល់ឈាម លោក ហុក គឹមចេង បានមានប្រសាសន៍ថា ការបរិច្ចាគឈាម​​​របស់ថ្នាក់ដឹកនាំ និងបុគ្គ លិកនៃមន្ទីរពេទ្យ កាល់ម៉ែត ធ្វើឡើងខាង លើនេះ ក្នុងគោលបំណងធានាឱ្យបាននូវការ ផ្គត់ឈាម​​​មានសុវត្ថិភាព ក្នុងបរិមាណគ្រប់ គ្រាន់ទាន់ពេលវេលា ដើម្បីជួយ សង្គ្រោះជីវិត ជនរងគ្រោះ អ្នកជំងឺទាំងអស់ ដែលត្រូវការ ឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត ។

លោកហុក គឹមចេង បានបន្ដថា យុទ្ធនាការ អប់រំផ្សព្វផ្សាយ និងទទួលអំណោយស្ម័គ្រចិត្ដនៅពេលនេះ បានបង្ហាញឱ្យបងប្អូនប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ឃើញយ៉ាងច្បាស់ អំពីការយកចិត្ដទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងដើម្បីរួម ចំណែកជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាមលោកហុក គឹមចេង ដោយអនុវត្ដន៍​​​តាមអនុសាសន៍​​​របស់សម្ដេច​​​តេជោ ហ៊ុន សែន រដ្ឋមន្ដ្រីក្រសួង​​​សុខាភិបាល លោកម៉ម ប៊ុនហេង និងមជ្ឈមណ្ឌល​​​ជាតិផ្ដល់ឈាម ព្រមទាំងមន្ដ្រី​​​រាជការ​​​បុគ្គលិក​​​ទាំងអស់ បាននឹងកំពុង​​​ធ្វើកិច្ចសហការ​​​ដ៏ល្អប្រសើរជាមួយ​​​គ្រប់ស្ថាប័ន អង្គភាព និងវិស័យឯកជន ដើម្បីធានាឱ្យ​​​បាននូវស្ថិរភាព នៃការផ្គត់ផ្គង់ឈាម តាមរយៈការបង្កើន​​​ការចូលរួមផ្ដល់​​​ឈាមដោយស្ម័គ្រចិត្ដ និងមិន គិតកម្រៃឱ្យបាន​​​៥០ភាគរយ ក្នុងឆ្នាំ២០១៣ ។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្ដិ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ តំណាងលោកជំទាវហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ ថា កម្មវិធីនៅថ្ងៃនេះ គឺជាការបន្ដអនុវត្ដន៍យ៉ាងសកម្មនិងផុសផុល នូវយុទ្ធនាការស្ម័គ្រចិត្ដផ្ដល់ឈាម ដើម្បីជួយសង្គ្រោះជីវិត ជនរួមជាតិរបស់ យើងនៅទូទាំងប្រទេស ឆ្លើយតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ២០១១កន្លងមក ។

លោកស្រី ជឹង សុគន្ធាវី បានបញ្ជាក់ថា ក្រោមកិច្ចប្រឹងប្រែងរបស់មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម និងតាមរយៈមូលនិធិ២៥រៀល របស់ទឹកបរិសុទ្ធវីតាល់ ដែលជាមូលនិធិ ពិសេសរបស់ក្រុមហ៊ុន សម្រាប់ប្រើប្រាស់លើការឧបត្ថម្ភគាំទ្រដល់សកម្មភាពសង្គម និងមនុស្សធម៌នានា ហើយយើងបានសហការ រៀបចំកម្មវិធីស្ម័គ្រចិត្ដផ្ដល់ឈាមប្រមាណ៥០លើករួចមកហើយ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ នៅតាមស្ថាប័នរដ្ឋ ឯកជន គ្រឹៈស្ថានអប់រំរដ្ឋ ឯកជន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative