សមត្ថកិច្ច​​​ក្រសួង​​​​ចុះបង្ក្រាប​​​ ក្រុមចាប់​​​ជំរិតតាម​​​អ៊ិនធើណិត​​​ទ្រង់ទ្រាយធំ

កម្លាំងនគរបាល​​​របស់ក្រសួង មហាផ្ទៃ ដឹកនាំដោយតំណាងអយ្យការ និង មានការចូលរួម​​​សហការពី​​​កម្លាំងនគរបាល ខណ្ឌទាំង៧ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៣នេះ បាននឹងកំពុង​​​បើកប្រតិបត្ដិការ បង្ក្រាបមុខសញ្ញាចាប់ជំរិតតាមអ៊ិនធើណិត ដែលគេដឹងថា ភាគច្រើនជាជនជាតិចិន ហើយប្រតិបត្ដិការចុះបង្ក្រាបធ្វើឡើងចំនួន ៧ខណ្ឌ លើលែងតែខណ្ឌដូនពេញ និងខណ្ឌ ៧មករា ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​ប្រភពព័ត៌មាន​​​ពីសមត្ថកិច្ច បានឱ្យដឹងថា ទីតាំង​​​មួយកន្លែង​​​ស្ថិតនៅផ្ទះលេខ​​​១៣៥ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ត្រូវបាន​​​សមត្ថកិច្ច​​​កាត់សោ ផ្ទះ ចូលទៅឆែកឆេរ ហើយឃាត់ខ្លួន​​​ជនជាតិ ចិន ចំនួន២៩នាក់ ក្នុងនោះ ប្រុស ២០ ស្រី ៩នាក់ ។

បើតាមសមត្ថកិច្ច​​​ប្រតិបត្ដិការ​​​បង្ក្រាប ក្រុមចាប់ជំរិត​​​តាមអ៊ិនធើណិត​​​ខាងលើនេះ ក៏បានធ្វើឡើង​​​ជាបន្ដបន្ទាប់ នៅតាមខណ្ឌ ផ្សេងទៀត ដូចជាសង្កាត់បាក់ខែ ខណ្ឌឫស្សី កែវ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងខណ្ឌ សែនសុខជាដើម ។

យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មាន ផ្លូវការនិងលំអិត ជុំវិញការបង្ក្រាបទ្រង់ទ្រាយធំ ចំពោះករណីនេះនៅឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងប្រតិបត្ដិការ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative