ឡង់រ៉ូវែ​​​បើកលឿន បុករះម៉ូតូ​​​២គ្រឿង រងរបួស​​​ធ្ងន់ស្រាល​​​៤នាក់ អ្នកបើក​​​រថយន្ដ​​​ត្រូវគេរំដោះ​​​យកទៅបាត់

គ្រោះថ្នាក់ចរាចរ បុករះម៉ូតូ ជាបន្ដបន្ទាប់ នៅលើកំណាត់ផ្លូវព្រះ នរោត្ដម នៅខាងមុខវត្ដថាន់ ក្បែរភ្លើង ស្ដុបជលផល ក្នុងខណ្ឌចំការមន បានកើត ឡើងម្ដងទៀតហើយ ដែលបង្កដោយ រថយន្ដឡង់រ៉ូវែ ១គ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2Z-4445 បើកបរ ដោយយុវជនវ័យក្មេងម្នាក់ បណ្ដាលឱ្យម៉ូតូ ២គ្រឿង រងការខូចខាត និងអ្នកជិះម៉ូតូ ក្មេងចាស់ ៤ នាក់ រងរបួសធ្ងន់ស្រាល ក្នុង នោះបុរសម្នាក់ ត្រូវរថយន្ដ និងកិនដាច់ក ជើងខាងស្ដាំង ។

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​សេចក្ដី​​​រាយការណ៍ ពីកន្លែង កើតហេតុ​​​បានឱ្យដឹងថា គ្រោះថ្នាក់​​​ចរាចរ ដែលបង្កឡើង ដោយរថយន្ដ​​​ស៊េរីទំនើប ខាងលើនេះ បានកើតឡើង​​​កាលពីវេលា ម៉ោង ១រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៣ នេះ ប៉ុន្ដែ រថយន្ដត្រូវបានកម្លាំង នគរបាលចរាចរ ដែលយាម​​​ប្រចាំការនៅទី នោះ ឃាត់បាន ខណៈដែលអ្នក​​​បើករថយន្ដ ត្រូវបានបក្ខពួក​​​របស់ខ្លួន ជិះរថយន្ដលុច្ស ស៊ីស ៥៧០ ដែលមកតាមពីក្រោយ រំដោះ យកទៅបាត់ នៅសល់តែអ្នក​​​រួមដំណើរក្នុង រថយន្ដតែប៉ុណ្ណោះ ។

សាក្សី និងមន្ដ្រីនគរបាល​​​ចរាចរ បានឱ្យ ដឹងថា មុនពេលកើតហេតុ រថយន្ដឡង់រ៉ូវែ ខាងលើនេះ បើកបរដោយយុវជនវ័យក្មេង ម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ អម ដោយអ្នករួមដំណើរមួយចំនួនទៀត បាន បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ពោល ចេញពីវិមានឯករាជ្យ តាមបណ្ដោយផ្លូវ នរោត្ដម លុះមកដល់ចំណុចកើតហេតុមុខ វត្ដថាន់ ស្រាប់តែរថយន្ដជ្រុលទៅបុកម៉ូតូ ស្មាស់រ៉េវ៉ូ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខកណ្ដាល 1E-4847 បណ្ដាលឱ្យបុរស ម្នាក់ អាយុជាង ២០ឆ្នាំ រងរបួស និងក្មេង ប្រុសអាយុជាង ១០ឆ្នាំម្នាក់ ក៏រងរបួសផង ដែរ ។

ប្រភពព័ត៌មាន​​​បានបន្ដថា ក្រោយពីបុក ម៉ូតូស្មាស់រួចហើយ អ្នកបើករថយន្ដ​​​បង្កមិន ព្រមឈប់​​​រថយន្ដនោះឡើយ បានបើករត់ ប៉ុន្ដែ បើកបានប្រហែល ២០ម៉ែត្រ ក៏ជ្រុល ទៅបុកម៉ូតូសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AR-5824 បណ្ដាលឱ្យបុរស​​​អ្នកបើកម៉ូតូត្រូវ រថយន្ដកិនដាច់​​​កជើងខាងស្ដាំ រងរបួសធ្ងន់  និងក្មេងប្រុសជិះពីក្រោយ ដួលបោកក្បាល ទៅនឹងឃឿន រងរបួសធ្ងន់ដែរ ។ ដោយ មិនទាន់អស់ល្បឿន រថយន្ដបង្កបានបុក ជាប់ម៉ូតូអូសឡើងទៅលើឃឿន បណ្ដាល ឱ្យដាច់ស្លាកលេខរថយន្ដ នៅជាប់នឹងម៉ូតូ ទៅមុខលែងរួច ។

ប្រភពព័ត៌មានបានបន្ដថា ភ្លាមៗនោះ បង្កឱ្យមានការភ្ញាក់ផ្អើល ទើបកម្លាំងសមត្ថ កិច្ចចរាចរ ដែលប្រចាំគោលដៅនៅទីនោះ ឃាត់រថយន្ដទុកជាបណ្ដោះអាសន្ន ខណៈ ដែលអ្នកបើករថយន្ដបង្ក ដែលគេមិនទាន់ ស្គាល់ឈ្មោះ ត្រូវបានបក្ខពួករបស់ខ្លួនដឹក តាមរថយន្ដលុច្សស៊ីស ៥៧០ ចេញពីកន្លែង កើតហេតុបាត់ទៅ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានថ្លែង ថា ក្រោយកើតហេតុភ្លាមៗលោកបាន បញ្ជាឱ្យសមត្ថកិច្ច ឃាត់រថយន្ដទុកជា បណ្ដោះអាសន្ន បញ្ជូនមកស្នងការដ្ឋាន នគរ បាល រាជធានីភ្នំពេញ ដើម្បីធ្វើការដោះ ស្រាយបន្ដទៀត រួមទាំងនាំអ្នករួមដំណើរ នៅក្នុងរថយន្ដមកសាកសួរ ខណៈដែលអ្នក បើករថយន្ដ បានគេចខ្លួនបាត់ ។

តាមការលួចបង្ហើប របស់សមត្ថកិច្ចបាន ឱ្យដឹងថា អ្នកបើករថយន្ដត្រូវគេសង្ស័យថា ជាកូនប្រុសរបស់មន្ដ្រីគយជាន់ខ្ពស់ម្នាក់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative