ក្រុមគ្រូពេទ្យ​​​វៀតណាម​​​ស្ម័គ្រចិត្ត ចុះព្យាបាល​​​ភ្នែកជូន​​​ប្រជាពលរដ្ឋខ្មែរ នៅស្រុក​​​មង្គលបុរី ជាលើកទី៣

ក្រុមគ្រូពេទ្យ​​​ស្ម័គ្រចិត្តវៀតណាម ៥១នាក់ បានចុះព្យាបាល និងវាស់កាត់ភ្នែក ជូនប្រជាពលរដ្ឋខ្មែរ ៣២៤នាក់ ដោយឥតគិតថ្លៃ​​​នៅស្រុកមង្គលបុរី ជាលើកទី៣ កាលពីវេលាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ នៅ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។

រូបភាពគេហទំព័រ ដើមអម្ពិល

ពិធីនេះ​​​ត្រូវបាន​​​ធ្វើឡើង​​​ក្រោមអធិបតីភាព​​​លោក អ៊ុង អឿន អភិបាលខេត្ត​​​បន្ទាយមានជ័យ លោកឧត្តសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ  លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោក លោកស្រី​​​មន្ត្រីរាជការ​​​មកពីមន្ទីរ ស្ថាប័នពាក់ពន្ធ័​​​ជុំវិញខេត្ត​​​ជាច្រើនរូប​​​ផងដែរ។ ដោយឡែកក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត មនុស្សធម៌វៀតណាមដឹកនាំដោយលោកស្រីបណ្ឌិត ឡេ ធៀនហឿង អតីតប្រធាននាយកដ្ឋាន នៃក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច វៀតណាម លោក អាន កុងខាង អនុប្រធានទទួលបន្ទុករៀបចំរបស់ គណៈប្រតិភូគ្រូពេទ្យស្មគ្រ័ចិត្តមនុស្សធម៌ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។

រូបភាពគេហទំព័រ ដើមអម្ពិល

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង បានថ្លែងថា នេះគឺជា​​​លើកទី៣ហើយ ដែលក្រុម​​​គ្រូពេទ្យស្មគ្រ័ចិត្ត មនុស្សធម៌ វៀតណាម បានចុះមកព្យាបាល​​​ជំងឺដោយឥតគិតថ្លៃ​​​ជូនប្រជាពលរដ្ឋ​​​ក្នុងខេត្តបន្ទាយមានជ័យ។ ការចុះមកថ្ងៃនេះ​​​គឺក្រុមគ្រូពេទ្យ​​​វៀតណាម ព្យាបាល និងវាស់កាត់ភ្នែក​​​ជូនពលរដ្ឋ​​​ក្រីក្រចំនួន ៣២៤នាក់ ហើយការព្យាលនេះ​​​មានរយះពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសាឆ្នាំ២០១៣។

លោក អាន កុងខាយ និង លោកង្វៀង វិញហាញ់ បានថ្លែងថា នៅពេលបញ្ចប់បេសកកម្ម​​​វាស់កាត់បភ្នែកជូនប្រជា ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យហើយនោះ លោក ហាន ង្វៀង ប្រធានសមាគមមនុស្សធម៌ (ICOMPASSION CANADA ) និងលោក ង្វៀង វិញហាញ់ នឹងបន្តជួយឧបត្តមជារទេះសម្រាប់ជនពិការ ចំនួន ៥០០គ្រឿង ប្រង់ការ ចំនួន៥០ អាវពោងហែលទឹកចំនួន ១.០០០អាវ និងរថយន្តសង្គ្រោះប្រភេទទំនើប០១គ្រឿងផងដែរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative