គ្រោះថ្នាក់​​​ចរាចរណ៏​​​ស្លាប់៨នាក់ និងរបួស​​​១៤នាក់ នៅថ្ងៃទី​​​០១ ខែមេសា ២០១៣

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​០១ខែមេសា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៨នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៤នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ ។

រូបភាពគេហទំព័រ សុខភាពកម្ពុជា

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស  កើត​ឡើង​ដល់​ទៅ ១៣​លើក (យប់​ ៧​លើក), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨នាក់ (ស្រីម្នាក់), របួស​ធ្ងន់ ៩​នាក់ (ប្រុស), របួស​ស្រាល ៥​នាក់ (ប្រុស) ក្នុងនោះបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ២២​គ្រឿង ក្នុង​នោះ​ម៉ូតូ ១៣​គ្រឿង, ​រថយន្ត​ធុន​តូច ៧​គ្រឿង, រថយន្ត​ធុន​ធំ ១​គ្រឿង និងយាន​ផ្សេង ១​គ្រឿង ។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួសនេះ គឺ​បណ្តាល​មក​ពី​​អ្នក​បើក​បរ​ល្មើស​ល្បឿន​កំណត់ ៣​លើក, មិន​គោរព​សិទ្ធ​អាទិភាព ២​លើក, មិន​ប្រកាន់​ស្តាំ ២​លើក, ប្រជែង​គ្រោះ​ថ្នាក់ ២​លើក, បត់​គ្រោះ​ថ្នាក់ ២​លើក, ស្រវឹង ២​លើក ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ១០​នាក់ (យប់ ៧​នាក់) ។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ៩៧​គ្រឿង គឺ​រថយន្ត​ទេស​ចរណ៍ ១៦​គ្រឿង, រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​តូច ១៧​គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ៦៤​គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​ បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​/​ខណ្ឌ ១​គ្រឿង, នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ ខេត្ត​/​រាជធានី ៣៦​គ្រឿង និង​នៅ​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់ ៦០​គ្រឿង។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣

Google Analytics Alternative