មន្រ្តីក្រសួង​​​បរិស្ថាន បើករថយន្ត​​​ទាំងស្រវឹង បុកដើមក្ងោក និងជ្រុល​​​ទៅបុក​​​ផ្ទះប្រជាពលរដ្ឋ ទាំង​​​កណ្តាល​​​យប់

ស្រ្តីម្នាក់ជាមន្រ្តី ក្រសួងបរិស្ថាន បានបើករថយន្ត ទាំងស្រវឹងទៅបុក ដើមក្ងោក រួចហើយក៏ជ្រុល បុកចូលផ្ទះ​​​ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ០២និង៥០នាទី ត្រង់ចំណុចផ្ទះលេខ៧D,៨D ក្រុមហ៊ុនផលិត ទ្វារសុវត្ថិភាព អប្សារាសាខាទី១ លើមហាវិថី​​​សហព័ន្ធរុស្សី  ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌ​​​ពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

រូបភាពគេហទំព័រ ដើមអម្ពិល

មន្រ្តីនគរបាល ចរាចរណ៍ ជើងគោក បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង​​​​​​កើតហេតុ ខាងលើនេះ មាន​​​រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-6335 បានធ្វើដំណើរ​​​តាមបណ្តោយ មហាវិថី សហព័ន្ធរុស្សី ពីទិសខាងកើត មកលិច ចេញពីភ្នំពេញ លុះមកដល់ចំណុច​​​កើតហេតុខាងលើ  ក៏ជ្រុលចង្កូតទៅបុក ដើមក្ងោក០១ដើម និងជ្រុល​​​ទៅបុកផ្ទះ លេខ៧D,៨D ក្រុមហ៊ុន ផលិតទ្វារ សុវត្ថិភាព អប្សារាសាខាទី១ ធ្លាយចូលក្នុង​​​ផ្ទះទើបទៅ មុខលែងរួច។

រូបភាពគេហទំព័រ ដើមអម្ពិល

មន្រ្តីនគរបាល​​​ចរាចរ បានបន្តទៀតថា អ្នកបើក​​​រថយន្ត មានឈ្មោះ ទូច លក្ខិណា ភេទស្រី អាយុ២៤ ឆ្នាំ មុខរបរមន្រ្តី ក្រសួងបរិស្ថាន មានទីលំនៅ ផ្លូវចោមចៅ ​​​ភូមិត្រពាំងថ្លឹង សង្កាត់​​​ចោមចៅ ​​​ ខណ្ឌ​​​ពោធិ៍សែនជ័យ  រាជធានី​​​ភ្នំពេញ  ។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍​​​ខាងលើនេះ បណ្តាលឲ្យបាក់ ដើមក្ងោក០១ដើម-បាក់ទ្វាររមូរ ចំនួន០១,ប្រេះសរសរផ្ទះ០១ដើម និងខូចខាត សម្ភារៈក្នុង ផ្ទះមួយចំនួន រីឯរថយន្តខូចខាត ធ្ងន់០១គ្រឿង។

ក្រោយកើតហេតុ រថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាម ផ្លូវច្បាប់។ មន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា អ្នកបើក រថយន្តរូបនេះ មានជាតិអាល់កុល ចំនួន០,៨២ មីលីក្រាម ក្នុងមួយលីត្រខ្យល់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative