ស្លាប់​​​២នាក់ ដោយសារ​​​រថយន្តកូរ៉ូឡា បុកសង់កូរ៉េ ផ្ទុបគ្នា​​​និងរថយន្ត​​​ដឹកដី បន្តបុករះ​​​រថយន្ត​​​បាឡែន

យ៉ាងហោចណាស់ បុរស២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយ បានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

រូបភាពគេហទំព័រ ដើមអម្ពិល

ប្រភពពីកន្លែង កើតហេតុបាន​​​ឲ្យដឹងថា ដំបូងឡើយ​​​គេបានឃើញ បុរសរងគ្រោះ​​​ស្លាប់ទាំង២នាក់ បានបើកម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1A-6602 ក្នុងស្ថាន​​​ភាពស្រវឹង រេពេញផ្លូវលុះ មកដល់​​​កន្លែងកើតហេតុ បានបើកវ៉ា​​​រថយន្តដឹកដី ហើយក៍បានជ្រុល​​​ចង្កូតបុកជាមួយ  រថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ គ-0911 ភព2 ពេញមួយទំហឹង ខណៈរថយន្ត​​​ដឹកដីមកពីក្រោយ បានបុកបន្ថែមផ្ទុបគ្នា ធ្វើឲ្យ រថយន្តដឹក ដី បានរ៉េចង្កូតទៅបុករះ​​​រថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5901 បណ្តាលឲ្យខូចខាតមួយចំហៀង ។ អ្នកបើកបរ រថយន្តដឹកដី ខណៈជួប​​​ហេតុការណ៍ដូច្នេះ ក៍បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោលតែម្តង ។

រូបភាពគេហទំព័រ ដើមអម្ពិល

មន្រ្តីចរាចរណ៍​​​ពីកន្លែង​​​កើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ​​​អ្នកបើកបរ ម៉ូតូបានស្លាប់ ភ្លាមៗ នៅកន្លែង​​​កើតហេតុ មិនទាន់ស្គាល់​​​អត្តសញ្ញាណ នៅឡើយទេ រីឯអ្នកជិះពីក្រោយ ដែលបានស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែង  មានឈ្មោះ ម៉ែន ពិសិដ្ឋ អាយុប្រមាណជាង៥០ឆ្នាំ ជាជនពិការ ទើបមកពីបើកប្រាក់បៀវត្ស នៅមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ជនរងគ្រោះមានទីលំនៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ទាំងពីរនាក់ នៅវេលាម៉ោង ២និង១៥នាទីថ្ងៃដដែលកំពុងរងចាំសាច់ញាតិ ក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែករថយន្តបាឡែន  រថយន្តកូរ៉ូឡា និងម៉ូតូ ត្រូវបានកម្លាំងនគរបាល ស្ទូចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង រងចាំដោះស្រាយនៅពេលក្រោយ ។ រីឯរថយន្តដឹកដី កម្លាំងនគរបាល ចរាចរណ៍ កំពុងតែតាមស្រាវជ្រាវ ចាប់យកមកធ្វើការ ដោះស្រាយតាមនីតិវិធីច្បាប់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative