បុរសម្នាក់​​​ជិះម៉ូតូ​​​ប៉ះជាមួយ​​​រថយន្ត​​​ហាយលែនឌ័រ ដួលបោកក្បាល​​​នឹងថ្នល់ស្លាប់

បុរសម្នាក់ បានជិះម៉ូតូរេចង្កូតប៉ះទ្វារ រថយន្តមួយគ្រឿង ដែលកំពុងជិះស្របគ្នា បណ្តាលឲ្យ បុរសជាម្ចាស់ ម៉ូតូដួលបោកក្បាល ទៅនឹង ថ្នល់ ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើត ហេតុ កាលពីវេលាម៉ោង ១៩ និង ២០ នាទីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៣ នៅចំណុចគល់ស្ពាន អាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រហូតដល់​​​ស្លាប់បាត់បង់​​​អាយុជីវិត​​​ខាងលើនេះ ឈ្មោះ លី តាំ ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំណែករថយន្ត​​​បង្កហេតុ​​​ម៉ាកហាយ លែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំ ស្លាកលេខ បានបើករត់គេចខ្លួន​​​បាត់ក្រោយ ពេលកើតហេតុ ។ សមត្ថកិច្ចបាន​​​ឲ្យដឹងថា មុនពេលកើតហេតុនោះ​​​គេឃើញជនរងគ្រោះ​​​បានជិះម៉ូតូ ស្របទិសគ្នា​​​ជាមួយរថយន្ត ក្នុងល្បឿនយ៉ាងលឿន​​​តាមបណ្តោយ​​​ផ្លូវជាតិលេខ ១ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ ចំណុចកើតហេតុបុរសរងគ្រោះ​​​បានរេចង្កូតម៉ូតូ ទៅប៉ះ នឹងកញ្ចក់មើលក្រោយ​​​របស់រថយន្តហាយលែនឌ័រ បណ្តាលឲ្យដួល​​​បោកក្បាលទៅនឹងថ្នល់រងគ្រោះ ស្លាប់បាត់បង់​​​ជីវិតនៅនឹង​​​កន្លែងកើតហេតុ​​​ភា្លមៗតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន ចុះពិនិត្យ និងវាស់វែង នៅកន្លែងកើតហេតុ ដើម្បី កសាងសំណុំរឿង កំណត់អត្តសញ្ញាណ រថយន្តហាយលែនឌ័រ ជិះរត់គេចខ្លួនបាត់ស្រមោស និងឈានទៅឃាត់ម្ចាស់ រថយន្ត ដើម្បីដោះស្រាយ តាមច្បាប់ ។ ចំណែកសព និងម៉ូតូ បានប្រគល់ទៅឲ្យ ក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative