រថយន្ត​​​ក្រឡុកស៊ីម៉ង់ បុក​​​និង​​​កិនអ្នក​​​បើក​​​ម៉ូតូ ដាច់ដៃម្ខាង នៅក្នុង​​​កោះពេជ្រ

បុរសម្នាក់ បានរងរបួសដាច់ដៃ ហូរឈាមស្រោចខ្លួន ខណៈរូបគេបើក ម៉ូតូមួយគ្រឿង ម៉ាកស្មាសរេវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-6435 ចូលទៅក្នុង មជ្ឈមណ្ឌលកោះពេជ្រ ក្នុងទិសដៅពីលិច ទៅកើត ខណៈទៅដល់ចំណុចមុខ ខ្លោងទ្វាបុរីវិរះជន ក៏ត្រូវរថយន្តក្រឡុក ស៊ីម៉ង់មួយគ្រឿង ដែលបើកបរពី ក្រោយម៉ូតូក្នុងល្បឿនលឿន បានជ្រុលបុកម៉ូតូស្មាសពេញ ទំហឹងតែម្តង ហើយរថយន្តបន្ត បើកកិនពីលើម៉ូតូ និងដៃបុរស រងគ្រោះ បណ្តាលឲ្យរងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

រូបភាពគេហទំព័រ ដើមអម្ពិល

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២១និង២០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ នៅក្នុង មជ្ឈមណ្ឌល កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយក្រោយពីកើតហេតុ គឺភាគីរថយន្ត ក្រឡុកស៊ីម៉ង់ បានចេញសងថ្លៃខូចខាត និងព្យាបាលរបួស ទៅភាគីរងគ្រោះទាំងស្រុងតែម្តង ខណៈអ្នកកាសែតមួយចំនួន ត្រូវបានភាគីរថយន្ត ឲ្យលុយដើម្បីកុំឲ្យផ្សាយព័ត៌មាននេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative