ស៊ុបកន្ទុយគោ


រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណមនុស្សទទួលទាន ១នាក់
  • រយៈពេលចម្អិន ៣ម៉ោង
  • រយៈពេលរៀបចំគ្រឿងផ្សំ ៣០នាទី

គ្រឿងផ្សំ

  • កន្ទុយគោ ២ខាំ
  • ស្ពៃបូកគោ ៥០ក្រាម
  • ល្ហុង ៣០ក្រាម
  • ការ៉ុត ២០ក្រាម
  • គល់ស្លឹកគ្រៃ ១០ក្រាម
  • រំដេង ១៥ក្រាម
  • ស្លឹកក្រូចសើច ៥ក្រាម
  • ជីររណារ ១០ក្រាម
  • ទឹកត្រី ១០ក្រាម
  • អំបិល ៣ក្រាម
  • ខ្ទឹមស ៨ក្រាម
  • ខ្ទឹមក្រហម ១០ក្រាម
  • ស្ករត្នោត ១០ក្រាម

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបរៀបចំគ្រឿងផ្សំ

  • កន្ទុយគោលាងទឹកឱ្យស្អាត កាត់ជាកង់ៗ
  • ការ៉ុត ស្ពៃបូកគោលាងទឹកឱ្យស្អាត ហើយកាត់ជាកង់ៗ
  • ល្ហុងកាត់ជាកង់ លាងទឹកឱ្យស្អាត
  • គល់ស្លឹកគ្រៃ រំដេងយកទៅដុត
  • ស្លឹកក្រូចសើច
  • ជីររណារលាងទឹកឱ្យស្អាត ហាន់ល្មមៗ
  • ខ្ទឹមសលាងឱ្យស្អាត លីងទុកដោយឡែក
  • ខ្ទឹមក្រហមចែកជាពីរ យកទៅដុត និងយកទៅបំពង។

របៀបធ្វើ

ដំបូងត្រូវដាក់ដាំទឹកឱ្យពុះ រួចដាក់កន្ទុយគោចូល ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ដែលដុតចូល។ បន្ទាប់មកត្រូវ ដាក់ទឹកត្រី អំបិល ស្ករត្នោត ទុករយៈពេល៣ម៉ោង ដើម្បីឱ្យផុយកន្ទុយគោ និងចូលជាតិល្អ។ ទីបំផុតត្រូវដាក់បន្លែចូល ដូចជាល្ហុង ការ៉ុត ស្ពៃបូកគោទុកឱ្យឆ្អិនល្មម លើកចុះដាក់ខ្ទឹមបំពង និងជីររណារពីលើជាការស្រេច។

បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស គ្រឿងក្លែម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative