ឆ្នាំ២០១២ រាជធានីភ្នំពេញ មានគ្រោះថ្នាក់​​​ចរាចរ​​​ចំនួនជាង​​​៦០០លើក

សម្រាប់រាជធានីភ្នំពេញ ក្នុងឆ្នាំ២០១២ មានគ្រោះថ្នាក់ចរាចរ ចំនួន៦៥៩លើក លើ ៥៧៦លើក មានការកើនឡើង ៨៣លើក ស្មើនិង ១៤ភាគរយ បើធ្វើការប្រៀបធៀបឆ្នាំ២០១១ ក្នុងនោះគ្រោះថ្នាក់ចរាចរ នៅពេលយប់មានប្រមាណ ៧៨ភាគរយ។

រូបភាពគេហទំព័រ ដើមអម្ពិល

ថ្លែងនៅក្នុងពិធី សន្និសីទ​​​សារព័ត៌មាន បើកយុទ្ធនាការ «តើធ្វើយ៉ាងណា ដើម្បីឲ្យ​​​ពេលរាត្រី​​​មានសុវត្ថិភាព» នៅរសៀល​​​ថ្ងៃទី២៧ ខែ មីនា នេះ អគ្គស្នងការរង និងជាស្នងការ​​​រាជធានីភ្នំពេញ លោកឧត្តម​​​សេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍ថា ភាគច្រើននៃ​​​គ្រោះថ្នាក់ចរាចរ គឺកើតមាន ឡើងនៅពេលយប់ ជាក់ស្តែងនៅក្នុងឆ្នាំ២០១២ រាជធានីភ្នំពេញ មានគ្រោះថ្នាក់​​​ចរាចរចំនួន ៦៥៩លើក លើ៥៧៦លើក មានការកើនឡើងចំនួន ៨៣លើក ស្មើនិង១៤ភាគ បើធៀបនឹងឆ្នាំ២០១១។

លោកផ្កាយបី បន្ថែមថា ក្នុងនោះគ្រោះថ្នាក់ចរាចរ ដែលកើតមានឡើង នៅពេលយប់មានប្រមាណ ៧៨ភាគរយ ប៉ុន្តែគ្រោះថ្នាក់ចរាចរ មិនមែន បណ្តាលមកពី​​​តែការបើកបរ ក្រោយឥទ្ធិពលគ្រឿងស្រវឹងនោះទេ មានមូលហេតុជាច្រើនទៀត ដោយពេលយប់សភាពផ្លូវស្ងាត់ បើកបរលឿន មិនគោរពសិទ្ធិអាទិភាព។ល។

រូបភាពគេហទំព័រ ដើមអម្ពិល

លោកបានបន្តថា បញ្ហាទាំងអស់នេះ ស្នងការដ្ឋាន​​​រាជធានីភ្នំពេញ បាននឹង​​​កំពុងរឹតបន្តឹង ការអនុវត្ត​​​ច្បាប់ចរាចរណ៍​​​​​​នៅពេលយប់ ដោយធ្វើការ អនុវត្តព្រមគ្នា​​​ទាំងខណ្ឌ៩ ក្នុងរាជធានីភ្នំពេញ ដោយពិនិត្យមើល​​​ការបើកបរមិន ពាក់មួកសុវត្ថិភាព ការបើកបរក្រោយ​​​ពេលពិសាគ្រឿងស្រវឹង។ល។

សូមជម្រាប​​​ផងដែរថា អត្រាគ្រោះថ្នាក់ចរាចរ និងអត្រាមនុស្សស្លាប់នៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន បើប្រៀបធៀបទៅ នឹងដង់ស៊ីតេប្រជាពលរដ្ឋ និងចំនួនយានយន្ត។ យុទ្ធនាការ ដែលចាប់ផ្តើមពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៣ ឧបត្ថម្ភ ដោយរោងចក្រផលិតស្រាបៀកម្ពុជា ដែលជាអ្នកផលិតស្រាបៀ Tiger ABC Anchor និង Crown នៅកម្ពុជា។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative