ប្រទេស​​​កម្ពុជា មានអត្រា​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ខ្ពស់ជាងគេ​​​ក្នុងពិភពលោក

តំណាងអង្គការ សុខភាពពិភពលោក (WHO) បាននិយាយថា ប្រទេស កម្ពុជា គ្រោះថ្នាក់ចរាចរណ៍ មានអត្រាខ្ពស់ ជាងគេ គឺ៨២ភាគរយ ដែលអត្រានេះខ្ពស់ជាងគេក្នុងពិភពលោក។

រូបភាពគេហទំព័រ ដើមអម្ពិល

លោក ស្ទីវឹន អ៊ីឌីង តំណាង WHO បានថ្លែង​​​បែបនេះ ក្នុងសិក្ខាសាលា​​​ស្តីពីការ​​​និពន្ធអត្ថបទ​​​ព័ត៌មាន ទាក់ទង​​​សុវត្ថិភាព​​​ចរាចរណ៍​​​ផ្លូវគោក នាសណ្ឋាគារ សាន់វ៉េភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៣។

លោកបន្តថា ចំពោះអត្រា​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ក្នុងពិភពលោក មានតែត្រឹម ៥០ភាគរយប៉ុណ្ណោះ ហើយគ្រោះ ថ្នាក់នោះ កើតឡើងនៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម និងអ្នកដែលមានអាយុ ចន្លោះពី ១៥ ទៅ២៩ ឆ្នាំ ដែលជាអ្នក​​​រកចំណូល​​​សម្រាប់គ្រួសារ។

លោកបន្ថែមថា ក្នុងនោះអ្នកដែល​​​ប្រឈមនឹង​​​គ្រោះថ្នាក់ខ្លាំង​​​ជាងគេ គឺអ្នកជិះម៉ូតូ កង់ និងអ្នកថ្មើរជើង ហើយត្រូវផាកពិន័យ និងដាក់ទោសទណ្ឌឲ្យបាន​​​ធ្ងន់ធ្ងរចំពោះអ្នក​​​បង្កគ្រោះថ្នាក់ ប៉ុន្តែអ្វីដែលជា បញ្ហា សំខាន់ដែល​​​អាចជួយ​​​ផ្លាស់ប្តូរ​​​នៃគ្រោះថ្នាក់នេះ បណ្តាញសារព័ត៌មាន បានផ្តល់ក្តីសង្ឃឹមសម្រាប់ ជួយកាត់បន្ថយគ្រោះថា្នក់ ក៏ដូចជាជួយផ្សព្វផ្សាយ តាមរយៈអត្ថបទទាក់ទិននឹង​​​ការមិនពាក់​​​មួកសុវត្ថិភាព និងការបើកបរក្រោម​​​ឥទ្ធិពលជាតិស្រវឹង និង​​​បើកបរលើស​​​ល្បឿនកំណត់ជាដើម។

រូបភាពគេហទំព័រ ដើមអម្ពិល

ក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​​​ព័ត៌មាន បានមាន​​​ប្រសាសន៍ថា «បើធៀបគ្រោះ ថ្នាក់ចរាចរណ៍​​​ក្នុងប្រទេសកម្ពុជា ជាមួយ​​​ប្រទេស​​​ជិតខាង កម្ពុជាពិតជា​​​មានអត្រាគ្រោះថ្នាក់​​​ចរាចរណ៍ ខ្ពស់ជាងគេ​​​មែន»។

ពាក់ព័ន្ធនឹងអត្រា​​​ខ្ពស់ជាងគេនេះ ក៏ដូចជាចូលរួម​​​ដើម្បីកាត់បន្ថយ​​​គ្រោះថ្នាក់ លោកបន្ថែមថា បណ្តាញសារ ព័ត៌មាន មានតួនាទីអប់រំប្រជាជន​​​អំពីការគោរព​​​ច្បាប់ចរាចរណ៍ ដើម្បីឲ្យប្រជាជន​​​បានយល់ដឹងពីអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ ដើម្បីឲ្យការធ្វើដំណើរ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបធ្វើដំណើរប្រកបដោយសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ រួមទំាងការផាកពិន័យ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានក្រើនរំឮកដល់បណ្តាញសារព័ត៌មានទំាងអស់ មិនត្រូវចុះផ្សាយ រូបភាពដែលមានលក្ខណៈរន្ធត់ ព្រៃផ្សៃ រួមទំាងការប្រើប្រាស់ពាក្យអសុរសជាដើម។

គួរបញ្ជាក់ផងដែរ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រទេសខាតបង់សេដ្ឋកិច្ច ជាតិរហូតទៅដល់ជាង ៣០០លានដុលា្លរ កាលពីឆ្នាំ២០១១ ដែលចំនួននេះ ជាចំនួនធំធេងហួស ពីការស្មានដែលបានប្រទេស កម្ពុជា បានខាតបង់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative