ស្រវឹង​​​ស្រាខ្លាំង បើករថយន្ត​​​កាមរី ហាយប្រ៊ីត បុកក្បាលនាគ​​​ចែកទ្រូងផ្លូវ ក្រឡាប់​​​ផ្ងារជើង

បុក បុកទៀតហើយ បុកព្រោះតែស្រវឹង បុរសម្នាក់ផឹកស្រវឹង​​​ធ្លាក់ភ្នែក​​​បើករថយន្ត​​​កាមរីហាយ ប្រ៊ីតលឿន ដូចហោះតាម​​​បណ្តោយផ្លូវម៉ៅសេទុង ជ្រុលបុក ក្បាលនាគ​​​ចែកទ្រូងផ្លូវ​​​លាន់ដូចរន្ទះ បណ្តាល​​​ឲ្យរថយន្ត ក្រឡាប់ ផ្ងារជើងនៅកណ្តាលផ្លូវ កាលពីម៉ោង ២០ និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅជិតស្ថានទូចិន  ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

រូបភាពគេហទំព័រ ដើមអម្ពិល

មន្រ្តីនគរបាល​​​​​​​​​មូលដ្ឋាន​​​​​​បាន​​​ឲ្យដឹងថា មុនពេល​​​​​​​​​កើតហេតុ បុរសម្នាក់​​​វ័យ​​​ជាង២០ឆ្នាំម្នាក់ ដែលមិនទាន់​​​ស្គាល់អត្ត  សញ្ញាណ​​​នោះ បានបើករថយន្ត​​​កាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាក​​​លេខភ្នំពេញ 2T-7813 តាម​​​បណ្តោយ  ផ្លូវម៉ៅសេទុង ក្នុងទិសដៅ​​​ពីលិចទៅកើត ក្នុងល្បឿន​​​យ៉ាងលឿន​​​ដូចហោះ។ ពេលមកដល់​​​ចំណុចកើតហេតុខាង លើនេះ ប្រហែលជា​​​ជាតិអាល់កុល​​​ក្រឡុកស្មារតី​​​អ្នកបើកបរបាត់បង់​​​ស្មារតី ទើបបញ្ជាចង្កូត​​​រថយន្តជ្រុល​​​បុកចំពាក់  កណ្តាលក្បាល​​​នាគចែកទ្រូង​​​ផ្លូវពេញទំហឹង​​​លាន់ឮដូចរន្ទះ​​​ខែប្រាំងជ្រែកស្បៃ​​​រាត្រីធ្វើឲ្យរថយន្ត​​​ក្រឡាប់ផ្ងារឡើង  លើច្រងាងនៅកណ្តាលផ្លូវ។ ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះ  ទេ។

មន្រ្តីដដែលនេះបន្តថា បន្ទាប់ពីកើតហេតុម្ចាស់រថយន្ត បានចុះរត់គេចខ្លួន​​​បាត់ស្រមោលតែម្តង ប៉ុន្តែសាក្សី​​​ដែលឃើញ​​​ហេតុការណ៍​​​ភ្លាមៗនោះ បាននិយាយថា បុរសជាអ្នកបើករថយន្ត​​​បង្កហេតុវ័យជាង២០ឆ្នាំ ហើយស្ថិតក្នុង​​​ស្ថានភាពស្រវឹង​​​ធ្លាក់ភ្នែក។

រូបភាពគេហទំព័រ ដើមអម្ពិល

ក្រោយកើតហេតុ​​​នគរបាលចរាចរណ៍​​​ខណ្ឌចំការមន សហការជាមួយ​​​សមត្ថកិច្ចជំនាញ​​​វាស់វែងស្ទូច​​​យករថយន្ត បង្កហេតុទៅ​​​រក្សាទុកនៅ​​​ការិយាល័យចរាចរណ៍​​​ជើងគោក​​​រាជធានីភ្នំពេញ រង់ចាំដោះស្រាយ​​​តាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើង​​​ដោយម្ចាស់រថយន្តស្រវឹងស្រា ហើយបើកបរលឿន​​​មិនគោរច្បាប់  ដែលបានកំណត់  ហើយសមត្ថកិច្ចក៏អំពាវនាវ​​​ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តី​​​រាជការទាំងអស់ សូមបើកបរ ឲ្យមានការ​​​ប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យ​​​គ្នាក្នុងការបើកបរ អ្វីដែលសំខាន់បំផុតនោះ ពេលបើកបរសូម កុំពិសារគ្រឿងស្រវឹង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative