ក្រុង​​​សៀមរាប​​​ដាច់ភ្លើង​​​៨ម៉ោង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣

ក្រុងសៀមរាប និងតំបន់  ផ្សេងៗ នៅក្នុងខេត្ដសៀមរាបទាំងមូល នឹង ត្រូវកាត់ផ្ដាច់ចរន្ដអគ្គិសនី រយៈពេល ៨ ម៉ោង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៣ ដោយសារការជួសជុល ឧបករណ៍អគ្គិសនី នៅប្រទេសថៃ ។

រូបភាពគេហទំព័រ ដើមអម្ពិល

អគ្គិសនី​​​ខេត្ដសៀមរាប បានចេញ សេចក្ដី​​​ជូនដំណឹង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៣ ខាងមុខនេះ ចរន្ដអគ្គិសនី​​​នឹងត្រូវ កាត់ផ្ដាច់​​​រយៈពេល ៨ម៉ោង ចាប់ពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ។ ការកាត់ ផ្ដាច់ចរន្ដ​​​អគ្គិសនីនេះ ត្រូវបាន​​​អាជ្ញាធរ​​​អគ្គិ សនីខេត្ដសៀមរាប​​​បញ្ជាក់ឱ្យ​​​ដឹងថា ដោយ សារតែការ​​​ជួសជុល ឧបករណ៍​​​អគ្គិសនីនៅ ក្នុងប្រទេសថៃ ទីដែលផ្គត់ផ្គង់​​​ចរន្ដអគ្គិសនី ដ៏ធំ មកកាន់ក្រុង​​​សៀមរាបអង្គរ ។

ក្នុងសេចក្ដីជូន​​​ដំណឹងខាងលើ អាជ្ញាធរ អគ្គិសនី ប្រចាំខេត្ដសៀមរាប​​​បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ​​​ទាំងអស់ មានការ​​​យោគយល់ និងអធ្យាស្រ័យ​​​ខ្ពស់ ចំពោះ​​​ការកាត់ផ្ដាច់​​​ចរន្ដ​​​អគ្គិសនីនេះ ។

សូមបញ្ជាក់ថា ទីក្រុងសៀមរាបអង្គរ ដែលជាតំបន់ ទាក់ទាញទេសចរណ៍ដ៏ល្បាញ ល្បីនៅកម្ពុជា រាល់អគ្គិសនីដែលប្រើប្រាស់ តាមសណ្ឋាគារ ក៏ដូចជាតាមវិស័យផ្សេងៗ ទៀត គឺទទួលបានការផ្គត់ផ្គង់ស្ទើរទាំង ស្រុងពីប្រទេសថៃ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative