អំបិល​​​មិនល្អ ចំពោះ​​​សុខភាព?

ប្រសិនបើអ្នកមាន ជំងឺលើសឈាម អ្នកប្រហែលជាត្រូវ កាត់បន្ថយជាតិអំបិល នៅក្នុងរបបអាហាររបស់អ្នក។ ដោយឡែក ការរកឃើញថ្មីមួយ ក៏បានលើកឡើងដែរថា សូដ្យូមជាកត្តាចំបងមួយ នៅក្នុងការជំរុញសម្ពាធ ឈាមឲ្យកើនឡើង។ ក្រុមអ្នកស្រាវជ្រាវមួយក្រុម ក៏បានលើកគំនិតផ្ទុយឡើងថា ការមានសម្ពាធឈាមខ្ពស់ ត្រូវមានការជាប់ ទាក់ទងយ៉ាងខ្លាំង ទៅនឹងរបបអាហារ ដែលមានសារធាតុខ និជទាបដូចជា កាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម មិនមែនសារជាតិសូដ្យូមឡើយ។

រូបភាពគេហទំព័រ Looking Today

ជាមួយគ្នានេះដែរ ទិន្នន័យថ្មីនេះ​​​ត្រូវបាន​​​លើកឡើង នៅក្នុង​​​កិច្ចប្រជុំ​​​ប្រចាំឆ្នាំ លើកទី៥៧ ស្តីពីការ​​​ស្រាវជ្រាវ​​​សម្ពាធ ឈាមខ្ពស់នៅ ទីក្រុងវ៉ាស៊ីនតោន របស់​​​សមាគមគ្រូពេទ្យ ជំងឺបេះដូងនៃ សហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក្តី ក្រុម​​​អ្នកស្រាវជ្រាវ​​​ដែលបាន សិក្សា​​​ទៅលើអ្នក​​​មានជំងឺ​​​លើសឈាម អស់រយៈពេល​​​ជិត២ឆ្នាំ បានធ្វើការ​​​អះអាងថា ការកើនឡើង​​​នៃសម្ពាធ​​​ឈាមខ្ពស់ នៅតែមាន​​​ទំនាក់ទំនង យ៉ាងខ្លាំងជាមួយនឹង សារជាតិសូដ្យូម ឬអំបិល។

ការសិក្សាថ្មីនេះ ត្រូវបានចូលរូមដោយ អ្នកស្ម័គ្រចិត្តចំនួន ៣៣ ០០០ នាក់ ដោយពួកគេត្រូវ បានវាស់សម្ពាធឈាម ហើយត្រូវឲ្យឆ្លើយសំនួរ ដែលទាក់ទងទៅនឹង របបអាហាររបស់ពួកគេ។ រួចហើយ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការបែងចែក អ្នកទាំងនោះជា ៤ក្រុម ដោយគិតទៅ លើរបបអាហារដែល ពួកគេទទួល ទានជាប្រចាំថ្ងៃ។

ក្រោយមកលទ្ធផល បានបង្ហាញឲ្យឃើញថា អ្នកដែលបាន ទទួលទានសូដ្យូមច្រើន អ្នកនោះសម្ពាធ ឈាមប្រែប្រួលខ្លាំង ចំណែកឯអ្នកដែល បានទទួលទានកាល់ស្យូម បែរជាមានសម្ពាធឈាមចុះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative