បង្ក្រាប​​​មុខសញ្ញា​​​ប្លន់​​​ជាបន្ដ​​​បន្ទាប់ ចំនួន​​​១២នាក់

ប្រតិបត្ដិការ​​​ពេញមួយយប់ ពី សំណាក់កម្លាំង​​​នគរបាលមកពី​​​ក្រសួង​​​មហាផ្ទៃ និង​​​កម្លាំង​​​នគរបាល​​​ការិយាល័យ​​​កណ្ដាល យុត្ដិធម៌ រាជធានីភ្នំពេញ ព្រមទាំងមានការ ចូលរួមពីកម្លាំងនគរបាលខណ្ឌទួលគោក និង ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យពាក់ ព័ន្ធនិងសកម្មភាពប្លន់ជាបន្ដបន្ទាប់ រហូតដល់ ១២នាក់ ក្នុងនោះស្រី៤នាក់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​ប្រភព​​​ព័ត៌មាន​​​ពីមន្ដ្រី​​​នគរបាល​​​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្ដិការ ដែលធ្វើឡើង​​​នៅយប់​​​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ជនសង្ស័យ​​​ចំនួន១២នាក់ ក្នុងនោះ ៤នាក់ នៅខណ្ឌទួលគោក និង៨នាក់ផ្សេងទៀត នៅខណ្ឌឫស្សីកែវ ត្រូវបានឃាត់ខ្លួន ដោយ សង្ស័យថា ពួកគេទាំងនេះ ជាប់ពាក់ព័ន្ធនិង សកម្មភាព ប្លន់ប្រដាប់អាវុធ បូករួមទាំងការ បាញ់វេជ្ជបណ្ឌិត​​​មួយរូប នៅខាងជើងផ្សារ ទួលគោក កាលពីព្រឹកម្សិលមិញ បណ្ដាលឱ្យ ជនរងគ្រោះរងរបួសធ្ងន់ ហើយប្លន់យកលុយ ជាង១៥០០០ដុល្លារ ។

ប្រភពព័ត៌មាន​​​ពីសមត្ថកិច្ច​​​បានឱ្យដឹងទៀត​​​ថា ប្រតិបត្ដិការជំនាញដំបូង កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន​​​ជនសង្ស័យ​​​វ័យក្មេង៤នាក់ ក្នុងនោះស្រីម្នាក់ ក្នុងទឹកដីខណ្ឌ ទួលគោក ដោយរឹបអូស​​​កាំភ្លើងខ្លីកា៥៤ មួយដើម ម៉ូតូ ចំនួនពីរគ្រឿង រួចហើយបន្ដ​​​ទៅឃាត់ខ្លួនជន សង្ស័យ៨នាក់ផ្សេងទៀត ក្នុងនោះស្រី៣នាក់ ក្នុងទឹកដី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

រូបភាពគេហទំព័រ ដើមអម្ពិល

យ៉ាងណា​​​ក៏ដោយ​​​ជនសង្ស័យ​​​ទាំង១២នាក់​​​ខាងលើនេះ ស្ថិតក្រោម​​​ការសាកសួរ​​​ពីសំណាក់កម្លាំង​​​សមត្ថកិច្ច​​​នៅឡើយ ថាតើ មានប៉ុន្មាននាក់ ដែល​​​ជាប់​​​ពាក់ព័ន្ធ ពិតប្រាកដ ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្ដិ​​​ការចាប់ខ្លួន ជនសង្ស័យ​​​ចំនួន៤នាក់ កាលពីយប់មិញ ក្នុង ទឹកដីខណ្ឌទួលគោកនោះ កម្លាំងសមត្ថកិច្ច និងជនសង្ស័យទាំងនេះ បានបាញ់តដៃគ្នាជិត ១០គ្រាប់ ទំរាំចាប់បានពួកគេ ក្នុងដីឡូត៍មួយ កន្លែង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

សកម្មភាពប្លន់ ហាក់បីដូចជា​​​កំរើកឡើង វិញ គួរឱ្យកត់សម្គាល់ជាពិសេសជិតដល់ រដូវ បុណ្យចូលឆ្នាំថ្មី ហេតុដូច្នេះហើយប្រជាពល រដ្ឋ សុំទទូចឱ្យកម្លាំងសមត្ថកិច្ច ជួយបង្កើន និងការពារសន្ដិសុខ ឱ្យកាន់តែល្អប្រសើរ ដើម្បីកុំឱ្យជនល្មើសបន្ដសកម្មភាពរបស់ខ្លួន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative