បើករថយន្ដ​​​ទាំងស្រវឹង​​​បញ្ច្រាស់​​​ទិសចរាចរ បុកម៉ូតូកង់៣ ផ្ទប់នឹង​​​ជញ្ជាំងផ្ទះ ស្លាប់១ របួស​​​ធ្ងន់​​​២នាក់

យ៉ាងហោចណាស់ ស្ដ្រីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯ ២ នាក់ផ្សេងទៀត ក្នុងនោះម្នាក់ជាម្ចាស់ម៉ូតូ កង់ ៣ បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយ កើតហេតុ បន្ទាប់ពីមានរថយន្ដលុច្សស៊ីស ១ គ្រឿង ដែលអ្នកបើកបរមានអាការៈ ស្រវឹង ឡើងជោកជាំបើកក្នុងល្បឿនលឿន និងបញ្ច្រាសទិសចរាចរ ជ្រុលទៅបុកម៉ូតូ កង់ ៣ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិស គ្នា ។

រូបភាពគេហទំព័រ ដើមអម្ពិល

គ្រោះថ្នាក់ចរាចរ​​​ដ៏គួរឱ្យរន្ធត់ និង បណ្ដាលឱ្យ​​​មនុស្សស្លាប់ រងរបួសចំនួន ៣ នាក់ខាងលើនេះ បានកើតឡើង​​​កាលពី វេលាម៉ោង ២ និង២០នាទីយប់ រំលង អាធ្រាត្រ ចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣  ស្ថិតនៅមុខផ្ទះលេខ ១៣៣ តាម​​​បណ្ដោយ ផ្លូវលេខ ១៨២ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ ៧ មករា ។ គ្រោះថ្នាក់​​​ចរាចរដែល បានកើតឡើង​​​ខាងលើនេះ ផ្ដើមចេញពីអ្នក បើករថយន្ដ មានជាតិស្រវឹង និងបើកមិន គោរពច្បាប់ចរាចរ ធ្វើឱ្យប៉ះពាល់ដល់អ្នក រួមដំណើរ​​​ផ្សេងទៀត ។

យោងតាម​​​មន្ដ្រីនគរបាល ចរាចរជើង គោក រាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ នៅនឹងកន្លែងកើត ហេតុនោះ ឈ្មោះ សួន ដាលីស ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅក្នុងបុរីពិភពថ្មី តាម បណ្ដោយផ្លូវវ៉េងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកជនរងគ្រោះ ២នាក់ផ្សេងទៀត ដែលរងរបួសធ្ងន់ រួមមាន ទី១ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុក កំណើតនៅភូមិ ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ បច្ចុប្បន្ន ស្នាក់នៅ ក្នុងរាជធានីភ្នំពេញ ហើយមានមុខរបរជា អ្នករត់ម៉ូតូកង់ ៣ និងទី២ ឈ្មោះ សួន ស្រី ពៅ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅក្នុងបុរី ពិភពថ្មី តាមផ្លូវវ៉េងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែល រួមដំណើរជាមួយជនរងគ្រោះដែលស្លាប់។

រូបភាពគេហទំព័រ ដើមអម្ពិល

មន្ដ្រីនគរបាល​​​ចរាចរ​​​ជើងគោក បានឱ្យ ដឹងថា មុនពេល​​​កើតហេតុ​​​រថយន្ដ​​​លុច្សស៊ីស ឃ្រ ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២ឡ-៥៣៥២ បើកបរ ដោយបុរស ម្នាក់ឈ្មោះ វង់ ដារ៉ាវុធ អាយុ ៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រូចឆ្មា ខេត្ដកំពង់ចាម បានធ្វើ ដំណើរបញ្ច្រាសរបាំងថ្ម បែងចែកទ្រូងផ្លូវ លេខ ១៨២ ក្នុងទិសដៅពី លិចទៅកើត លុះ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ រថយន្ដរេចង្កូតទៅបុកម៉ូតូសន្ដោងរ៉ឺម៉កម៉ាក ស៊ីធីប្លើស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំ ពេញ ១ពភ-២៨៣៨ ដែលកំពុងធ្វើដំណើរមក ពីខាងមុខ បណ្ដាលឱ្យស្ដ្រីម្នាក់ដែលជិះនៅ លើម៉ូតូកង់ ៣ ស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ បន្ទាប់ពីរថយន្ដបង្កបានបុកម៉ូតូកង់៣  ទៅផ្ទប់ នឹងទ្វារដែកផ្ទះល្វែង នៅក្បែរកន្លែង កើតហេតុនោះ ។

យោងតាម​​​ប្រភព​​​ព័ត៌មាន ពីមន្ដ្រីនគរ បាលចរាចរជើងគោក ក្រោយកើតហេតុ អ្នកបើករថយន្ដបង្ក ដែលមានអាការៈ ស្រវឹងនោះ ត្រូវបានឃាត់ខ្លួនភ្លាមៗផង ដែរ បន្ទាប់ពីរថយន្ដរបស់គេទៅមុខលែង រួច និងបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ ធ្ងរ ។ ក្រោយកើតហេតុមន្ដ្រីនគរបាលចរាចរ បានពិនិត្យជាតិអាល់កុល អ្នកបើករថយន្ដ បង្ហាញថា អ្នកបើករថយន្ដរូបនេះមានជាតិ អាល់កុល ០,៨៣ មីលីក្រាម ក្នុង១លីត្រ ខ្យល់ ។ អ្នកបើករថយន្ដបង្កដែលបច្ចុប្បន្ន រស់នៅផ្ទះជួល តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងបម្រើ ការងារនៅក្លឹបមួយកន្លែង បានប្រាប់សមត្ថ កិច្ចថា មុនពេលកើតហេតុខ្លួនបានទៅចូល រួមពិធីខួបកំណើតក្មួយ នៅបុរីទួលគោក ។ អ្នកបើករថយន្ដបង្ករូបនេះបានបន្ដថា ក្រោយ ពីបានចូលរួម និងបានផឹកស៊ីនៅក្នុងកម្មពិធី នោះ ប្រហែល ៣០នាទី ក៏បើករថយន្ដទៅ ធ្វើការវិញ លុះដល់វេលាម៉ោង ១ជាង បាន ចេញពីកន្លែងធ្វើការដោយបើករថយន្ដតាម ផ្លូវលេខ ២១៧ លុះមកដល់រង្វង់មូលនាង គង្ហីង ក្នុងល្បឿនប្រហែល ៦០គីឡូម៉ែត្រ ក្នុង ១ម៉ោង ក៏បត់ស្ដាំចូលផ្លូវលេខ ១៨២ ឆ្ពោះទៅខាងកើត ។ ពេលបត់បានបន្ដិច ស្រាប់តែម៉ូតូ១គ្រឿង បើកបញ្ច្រាស ភ្លាមៗ នោះ អ្នកបើករថយន្ដបានគេចមកឆ្វេងក៏ ជ្រុលទៅបុកម៉ូតូកង់ ៣ តែម្ដងទៅ ។

រូបភាពគេហទំព័រ ដើមអម្ពិល

គួរបញ្ជាក់ថា ដោយសារតែ​​​អ្នកបើកបរ មួយចំនួន មិនបានគោរព​​​ច្បាប់ចរាចរ ពោល បើកបរ​​​ដោយមាន​​​អាការៈ​​​ស្រវឹង និងបើក បរ មិនគោរព​​​ភ្លើងសញ្ញា​​​បានបង្កឱ្យមាន គ្រោះថ្នាក់ចរាចរ កើតឡើងជាបន្ដបន្ទាប់។

នាយ​​​ការិយាល័យ ចរាចរជើង​​​គោករាជ ធានីភ្នំពេញ លោក ហេង ចាន់ធារី បានថ្លែង ថា ដោយអនុវត្ដាមបទ​​​បញ្ជា​​​របស់លោក ស្នងការឧត្ដមសេនីយ៍ ជួន សុវណ្ណ កម្លាំង នគរបាល ចរាចររាជធានីភ្នំពេញ សហការ ជាមួយកម្លាំងនគរបាលទាំង ៩ខណ្ឌ បាននិង កំពុងបន្ដប្រតិបត្ដិការ ដូចភ្លៀងរលឹមតាម រយៈការឃាត់ខ្លួន អ្នកបើករថយន្ដទាំង ឡាយណា ដែលមានអាការៈស្រវឹង ហើយ បង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យអ្នកដទៃ ស្លាប់ និងខូចខាតទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ គឺសមត្ថកិច្ចកសាងសំណុំរឿង និង បញ្ជូនខ្លួនជនទាំងនេះ ទៅកាន់តុលាការ ។

នាយរង​​​ការិយាល័យ ចរាចរជើងគោក  រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានឱ្យ ដឹងថា បច្ចុប្បន្ន អ្នកបើករថយន្ដបង្ករូបនេះ រួមទាំងរថយន្ដ ត្រូវបានឃុំខ្លួន និងរក្សាទុក ជាបណ្ដោះអាសន្ន នៅការិយាល័យចរាចរ ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជ ធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative