អគ្គីភ័យ កំពុងឆេះផ្ទះ លក់គ្រឿង​​​សង្ហារឹម យីហោ​​​ ៧​​​មករា

ផ្ទះលក់គ្រឿងសង្ហារឹម យីហោ ៧ មករា មាន ដូចជា ពូក ខ្នើយជាដើម ដែលមានទីតាំង  ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ៩៣ កែង ផ្លូវមុនីវង្ស សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧ មករា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ បានរងការឆាបឆេះយ៉ាង ខ្លាំង ។

រូបភាពគេហទំព័រ ដើមអម្ពិល

សេចក្ដីរាយការណ៍ ពីកន្លែង​​​កើតហេតុ បានឱ្យ​​​ដឹងថា អគ្គីភ័យ បាន និង​​​កំពុង​​​ឆាប ឆេះយ៉ាងខ្លាំង ដែលអាច​​​រីករាល​​​ដាល​​​ទៅកាន់​​​ផ្ទះប្រជា​​​ពលរដ្ឋ​​​នៅក្បែរ​​​ខាង ប៉ុន្ដែ មិន ទាន់ដឹងពីមូលហេតុ ដែលនាំឱ្យមានអគ្គី ភ័យ​​​ខាងលើ​​​នេះនៅ​​​ឡើយទេ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាក់ឱ្យដឹងថា លោកបានបញ្ជាឱ្យបញ្ជូន រថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទៅ ជួយអន្ដរាគមន៍ករណីនេះហើយ ។ នៅ កន្លែងកើតហេតុ ប្រធានការិយាល័យបង្កា និងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ លោក នេត វត្ថា បាន និងកំពុងដឹកនាំកម្លាំង សមត្ថ កិច្ច ជាមួយអាជ្ញាធរ សមត្ថកិច្ច និងប្រជា ពលរដ្ឋមូលដ្ឋាន នៅកន្លែងកើតហេតុជួយ ពន្លត់អគ្គីភ័យខាងលើនេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative