គ្រោះថ្នាក់​​​ចរាចរណ៍ ថ្ងៃទី២១ មីនា មាន​​​មនុស្ស​​​ស្លាប់​​​៦នាក់ និង​​​រងរបួស​​​ធ្ងន់​​​ស្រាល​​​៣៦នាក់

នាយកដ្ឋាន សណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅទូទាំងប្រទេស ១៨លើក (យប់ ៨លើក), បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ម្នាក់), របួសធ្ងន់ ២២នាក់ (ស្រី ៨នាក់), របួសស្រាល ១៤នាក់ (ស្រី ៤នាក់)។

រូបភាពគេហទំព័រ ដើមអម្ពិល

ប្រភព​​​ខាងលើ​​​បានឲ្យ​​​ដឹង​​​ទៀតថា ក្នុង​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ទាំង​​​១៨លើក បានបង្កឲ្យ​​​ខូចខាត​​​យានយន្ត​​​សរុប ៣១គ្រឿង ក្នុងនោះម៉ូតូ ២០គ្រឿង, រថយន្តធុនតូច ៨គ្រឿង, យានផ្សេងៗ ២គ្រឿង និងកង់ ១គ្រឿង ។ មូលហេតុ​​​ដែល​​​បណ្តាល មក​​​ពី​​​អ្នក​​​បើកបរ​​​ល្មើស​​​​ល្បឿន​​​កំណត់ ៧លើក, មិនគោរពសិទ្ធអាទិភាព ១លើក, មិនប្រកាន់ស្តាំ ១លើក, ប្រជែងគ្រោះថ្នាក់ ២លើក, ស្រវឹង ៦លើក, បើកបរប្រើទូរស័ព្ទដៃ ១លើក ក្នុងនោះ គ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ១៨នាក់ (យប់ ១០នាក់) ។

ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ១០៣គ្រឿង គឺរថយន្តទេសចរណ៍ ១៦គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៤៤គ្រឿង, រថយន្ត ដឹកអ្នកដំណើរធុនធំ ២២គ្រឿង និងរថយន្តដឹកទំនិញធុនធំ ២១គ្រឿង ។

រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៦៨គ្រឿង និងនៅស្នងការដ្ឋាននគរបាល ខេត្ត/រាជធានី ៣៩គ្រឿង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative