បើកសិក្ខា​​​សាលា​​​លំហាត់សមយុទ្ធ ត្រៀមបង្ការ ឆ្លើយតប​​​ជំងឺ​​​ផ្ដាសាយ​​​បក្សី នៅខេត្ដ​​​បន្ទាយ​​​មានជ័យ

សិក្ខាសាលា ស្ដីពី  លំហាត់សមយុទ្ធ ត្រៀមបង្ការឆ្លើយតបនឹង ការរីករាលដាល ជំងឺផ្ដាសាយបក្សីត្រូវបាន ប្រារឰធ្វើឡើង នៅខេត្ដបន្ទាយ មានជ័យ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ ពីការរីករាលដាល និងផ្ទុះឡើងវិញជំងឺគ្រុន ផ្ដាសាយបក្សី បាន និងកំពុងវាយលុកនៅ តាមបណ្ដាខេត្ដ ក្នុង ប្រទេសកម្ពុជា និងធ្វើ ឱ្យពលរដ្ឋកម្ពុជាក្មេង-ចាស់ ជិត ១០នាក់ បានស្លាប់ ដោយសារជំងឺឆ្លងទ្វីបមួយនេះ។

រូបភាពគេហទំព័រ ដើមអម្ពិល

ពិធីបើកសិក្ខាសាលា លំហាត់សមយុទ្ធ ស្ដីពីការត្រៀមបង្ការ និងឆ្លើយតបចំពោះ ជំងឺអន្ដរជាតិ​​​ដ៏កាច​​​សាហាវ​​​ខាងលើ​​​នេះបាន ប្រព្រឹត្ដទៅ ក្រោមអធិបតីភាព លោក ទេស រដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី២ នៃគណៈ កម្មាធិការជាតិ គ្រប់គ្រង​​​គ្រោះ​​​មហន្ដរាយ ព្រមទាំង​​​មានការ​​​ចូលរួម​​​ពីថ្នាក់ដឹកនាំ​​​ខេត្ដ ព្រមទាំងមន្ដ្រី​​​ពាក់ព័ន្ធមួយ ចំនួនទៀត ។

នៅក្នុងឱកាសនោះ លោក លី ធុជ បាន ស្នើឱ្យសមាជិក-សមាជិកា និងមន្ដ្រីពាក់ព័ន្ធ នៅតាមមន្ទីរ និងស្ថាប័នទាំងអស់ត្រូវរៀប ចំផែនការ ត្រៀមបង្ការឱ្យបាន ច្បាស់លាស់ ដើម្បីរង់ចាំទទួលបទបញ្ជាពីក្រសួង និង ស្ថាប័នរដ្ឋ ជាពិសេសសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីជួយសង្គ្រោះជីវិតប្រជា ពលរដ្ឋឱ្យបានទាន់ ពេលវេលា នៅពេល ដែលជំងឺផ្ដាសាយបក្សីផ្ទុះឡើង កាន់តែ ខ្លាំង ពីព្រោះជំងឺនេះកាចសាហាវខ្លាំង ណាស់ ។

លោកទេសរដ្ឋមន្ដ្រី លី ធុជ បានទទូច ឱ្យសមាជិក-សមាជិកាទាំងអស់ ត្រូវយក ចិត្ដទុកដាក់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ដ ជួយសង្គ្រោះប្រជាពលរដ្ឋ ទាន់ពេល វេលា ដើម្បីកាត់បន្ថយនូវផលប៉ះពាល់របស់វាធ្វើ ឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានការរីក ចម្រើន តបតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលតែងតែយក ចិត្ដទុក ដាក់លើជីវភាព បងប្អូនប្រជាពលរដ្ឋ ជា ពិសេសជនដែលមានជីវភាពខ្វះខាត ។

នៅក្នុងឱកាស ថ្លែងសុន្ទរកថានាពេល កន្លងទៅ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន  បានអំពាវនាវ ដល់ក្រសួង ស្ថាប័ន និងមន្ដ្រី ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្ដទុកដាក់ ចំពោះការទប់ស្កាត់ ជំងឺគ្រុនផ្ដាសាយបក្សី ដែលបាន និងកំពុងផ្ទុះឡើងសារជាថ្មីនៅ ក្នុងប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី H5N1 ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០១៣ បាន ផ្ទុះឡើង និងចម្លងទៅមនុស្ស ៩នាក់ នៅ ក្នុងប្រទេសកម្ពុជា ហើយបណ្ដាលឱ្យ ជនរង គ្រោះ ៨នាក់ បានស្លាប់ ។ បើគិតតាំងពីឆ្នាំ ២០០៥ មក ប្រជាពលរដ្ឋកម្ពុជាបានឆ្លងជំងឺ ដ៏កាចសាហាវមួយនេះចំនួន ៣០នាក់ ក្នុង នោះស្លាប់ ២៧នាក់ ។

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញ សារាចរ ស្ដីពីវិធានការត្រួតពិនិត្យ និងទប់ ស្កាត់ការឆ្លងរីករាលដាល ជំងឺប្រភេទនេះ និងស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រម ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធាន ការទប់ស្កាត់ជំងឺនេះ ជៀសវាងសម្លាប់ ប្រជាពលរដ្ឋខ្មែរតទៅទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative