សមត្ថកិច្ច​​​រឹបអូស​​​សារធាតុ​​​គីមី ជាង៦០តោន​​​នៅក្នុង​​​ឃ្លាំង​​​ស្ដុក​​​សាប៊ូ

ក្នុងប្រតិបត្ដិការ ចុះឆែកឆេរ ឃ្លាំងស្ដុកសាប៊ូ ដែលស្ថិតនៅភូមិព្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នា រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៣ នេះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសសារ ធាតុគីមីជាង ៦០តោន ។

រូបភាពគេហទំព័រ ដើមអម្ពិល

មន្ដ្រីនគរបាល ប្រឆាំង​​​បទល្មើស​​​សេដ្ឋកិច្ច​​​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្ដិ ការចុះឆែកឆេរ ឃ្លាំងស្ដុកសាប៊ូខាងលើនេះ ដែលដឹកនាំ​​​ដោយព្រះរាជ​​​អាជ្ញារង គឺ ប៊ុណ្ណារ៉ា និងដឹកនាំ​​​បញ្ជា​​​ផ្ទាល់ ពីសំណាក់ លោកឧត្ដម​​​សេនីយ៍ ជា សុម៉េតធី ប្រធាន នាយកដ្ឋាន ប្រឆាំងបទល្មើស​​​សេដ្ឋកិច្ច ក្រសួង​​​មហាផ្ទៃ សមត្ថកិច្ចបាន​​​រឹបអូសសារ ធាតុគីមី​​​ជាង​​​៦០តោន ស្មើនឹង ២០មុខ ព្រមទាំងឃាត់ខ្លួនជនជាតិចិន ៥នាក់ ក្នុង នោះស្រីម្នាក់ ។ មន្ដ្រីនគរបាលបានឱ្យដឹង ទៀតថា ក្នុងចំណោមសារធាតុគីមី ២០ មុខ ខាងលើនេះ ក្នុងនោះ ៤មុខ អាចជាសារ ធាតុគីមីផលិតចេញជាថ្នាំញៀនបាន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative