ស្លាប់ម្នាក់​​​ របួស​​​៩នាក់ ដោយសារ​​​រថយន្ត​​​កុងតឺន័រ​​​បុក

កូនប្រុសរបស់លោកលឹម វ័ន្ត រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បានស្លាប់ ដោយគាបជាប់ក្នុង រថយន្ត ព្រមទាំងរងរបួស ធ្ងន់ស្រាល មនុស្ស៩នាក់ ទៀត ក្នុងគ្រោះថ្នាក់ចរាចរ បង្កឡើង ដោយ រថយន្តកុងតឺន័រ បុកគ្នាជាមួយរថយន្ត ឡិចស៊ីស៣៣០ និងរ៉ឺម៉កម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២៤ និង៥០នាទី រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ។

រូបភាពគេហទំព័រ ដើមអម្ពិល

តាមប្រភពពព័ត៌មាននៅ កន្លែងកើតហេតុ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសយ៉ាង រដូករណែល នេះ បាន និយាយថា នៅមុនពេលកើតហេតុ រថយន្ត​​​ម៉ាក​​​ឡិចស៊ីស RX300 ពាក់ស្លាក​​​លេខ ភ្នំពេញ 2S-9599 បើកបរ ដោយបុរសម្នាក់​​​ស្លាប់​​​បាត់បង់ជីវិត ក្នុងរថយន្ត​​​របស់ខ្លួន ឈ្មោះ លឹម វ៉ាន់ឌី អាយុ៣១ឆ្នាំ មានទីលំនៅភូមិ យកបាត្រ ឃុំយកបាត្រ សង្កាត់ក្បាលកោះ បានធ្វើដំណើរ​​​តាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅ​​​ពីលិចទៅ កើត បានបុកគ្នា​​​ជាមួយ រថយន្ត​​​កុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7675 ដែលបើកបរបញ្ច្រាស ទិសគ្នាពីកើតទៅលិច បណ្តាលឲ្យរថយន្តឡិចស៊ីស ខ្ទេច រួញគាបជាប់អ្នកបើកបររថយន្ត ស្លាប់យ៉ាងអាណោច អាធ័មបំផុត ក្នុងរថយន្ត។

លោកទិត្យ ចំរើន ប្រធានផ្នែក​​​នគរបាល សណ្តាប់​​​ធ្នាប់ និងចរាចរ​​​ខណ្ឌមានជ័យ បានឲ្យ​​​ដឹងថា ហេតុការណ៍នេះ កើតឡើង​​​ដោយសារថយន្ត ឡិចស៊ីស RX330 បើកបរក្នុងទិសដៅ ពីលិចទៅកើត ធ្វើដំណើរពីឆ្ពោះ ទៅលំនៅ ឋាន ជិតកន្លែង​​​កើតហេតុ ហើយបានបុកជាមួយរ៉ឺម៉ក ម៉ូតូដឹកអ្នកដំណើរស្របទិសគ្នាពីលិចទៅកើត បណ្តាលឲ្យ ក្រឡាប់រ៉ឺម៉ក រងរបួសមនុស្ស៩នាក់ ធ្ងន់២នាក់ ស្រាល៧នាក់ មានប្រុស មានស្រី។

រូបភាពគេហទំព័រ ដើមអម្ពិល

សាក្សីបន្ត​​​ទៀតថា ស្របពេល​​​នោះដែរ ក៏មាន​​​រថយន្ត​​​កុងតឺន័រ របស់ក្រុមហ៊ុន​​​ផែស្ងួត​​​សុកន ដែល​​​បើកបរ ក្នុងទិស ដៅ​​​ពីកើត​​​ទៅលិច បញ្ច្រាសទិសគ្នា​​​ជាមួយ​​​រថយន្ត​​​ឡិចស៊ីស RX330 បានជ្រុល​​​ល្បឿនបុកគ្នា ជាមួយ រថយន្តឡិចស៊ីស ចំពីមុខ​​​ពេញទំហឹង បណ្តាលឲ្យ​​​រថយន្ត​​​ឡិចស៊ីស រងនូវការ​​​ខូចខាត​​​យ៉ាងដំណំ រួចហើយ គាបអ្នក បើកបរ​​​ស្លាប់ក្នុង​​​រថយន្ត។

នគរបាលចរាចរខណ្ឌ បានចុះអន្តរាគមន៍វាស់វែង យករថយន្តបង្កទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចររាជធានី ដើម្បីចាត់ការតាមច្បាប់។ ចំណែកឯសពកូនប្រុស លោករដ្ឋលេខាធិការ ក្រសួងរៀប ចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ត្រូវក្រុមគ្រួសារលើកយកទៅតំកល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចម្ប៉ា ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative