កម្ពុជា​​​ទទួល​​​រង​​​ឥទ្ធិពល​​​បាតុភូត​​​ធម្មជាតិ​​​រយៈពេល​​​២ថ្ងៃ

ប្រទេសកម្ពុជា បានទទួលរង នូវបាតុភូតធម្មជាតិ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែ មីនា ឆ្នាំ២០១៣ ដោយបានជះឥទ្ធិពល ទៅលើបណ្តា ខេត្តមួយចំនួន នៅទូទាំងប្រទេស។

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹង ថា បន្ទាប់ពីបានធ្វើការសង្កេត តាម ដាន និងវិភាគលើស្ថានភាព អាកាសធាតុរួចមក ក្រសួងអំពាវនាវ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ដែនដី និងប្រជាពលរដ្ឋ រស់នៅក្នុងខេត្តមួយចំនួនដែលទទួលរងនោះ ត្រូវបង្កើន ការយកចិត្តទុក ដាក់ខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ។

ក្រសួងធនធានទឹក បាន និងកំពុងធ្វើការតាមដាន ស្ថានភាពអាកាសធាតុនេះជាប្រចាំ និងធ្វើសេចក្តី ជូនដំណឹងបន្ថែម ក្នុងករណីចាំបាច់។

លោកកែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាន នាយកដ្ឋានព័ត៌មាន នៃគណៈកម្មាធិការជាតិ គ្រប់ គ្រងគ្រោះមហន្ដរាយ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា គិតចាប់តាំង ពីថ្ងៃទី១២-១៥ ខែមីនា ខេត្តដែលទទួលរង នូវភ្លៀងកក់ខែ និងខ្យល់ខ្លាំងជាងគេ មានចំនួន៨ ខេត្ត ដូចជា ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ ក្រចេះ ព្រៃវែង បាត់ដំបង ប៉ៃលិន និងខេត្តកំពង់ចាម ក្នុងនោះ មាន ១២ ស្រុក និង ២១ ឃុំ ។

លោកបន្តថា “ផ្ទះដែលដួលរលំ ទាំងស្រុង មាន ១០១ ខ្នង ផ្ទះប៉ើងដំបូល និងទ្រេតមាន ៥១៧ ខ្នង ប៉ើង ដំបូលសាលារៀន ១៤ កន្លែង និងកុដលោកពីរ ២ កន្លែង ប្រជាជនស្លាប់ ៤ នាក់ ដោយសារផ្ទះ និង ដើមឈើរលំសង្កត់ និងអ្នករបួស ៨ នាក់ និងប្រជាជនរន្ទះបាញ់ចំនួន ៣ នាក់” ។

សេចក្តីជូនដំណឹងបន្តថា បាតុភូតធម្មជាតិ បន្តវាយប្រហារទៅលើខេត្ត ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ និងខេត្ត កំពង់ចាម ដោយមាន ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ (Thunderstom) កើតមានឡើងបន្ថែមទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative